Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បី​ថា លោក ទុំ ណូ អួតអាង​ប្រាប់​មន្ត្រី​ពី​ការ​ជះ​ទឹក​លុយ​ទៅ​ឲ្យ​លោក​អគ្គនាយក​គយធំស្រុកខ្មែរ​រាប់់​ម៉ឺន​ដុល្លា​រដេីម្បីធ្វើជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​?

ខេត្ត​ព្រះសីហនុ ៖ ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការប្រមូល​ពន្ធគយ​ចូល​ថវិកា​ជាតិ​យ៉ាងសំខាន់​បំផុត​កាលពី​ថ្ងៃ​ទី​៩​ខែតុលា​ឆ្នាំ​២​ឲ​១៦​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្កីសម្រេ​ចមួយ​បង្កើត​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ទទួលខុ​សត្រូវ​ដោ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជម្រុញ​ការប្រមូល​ពន្ធគយ​អោយបាន​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​ហេតុ​ដូច្នេះ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​កុំ​មើល​រុំលង​អោយ​សោះ​នូវ​ច្រក​មួយ​នេះ​ធ្វើ​ការទប់ស្កាត់​អោយខាងតែបាន​។

ចាប់តាំងពី អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាត់តាំង​លោក ទុំ ណូ អោយ​ក្លាយជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ កាលណា​មក តាម​ទិសដៅ​ពាក្យ​ដែល​ហៅថា ពង្រឹង​ប្រសិទ្ធិភាព​ប្រព័ន្ធ​ការងារ​ឲ្យមាន​កំណើន​ប្រសើរ​រីកចំរើន​លើ​ការប្រមូល​ពន្ធ​ជាង​មុន​នោះ ក៏ដូចជា​លុបបំបាត់​អំពើពុករលួយ​ក្នុង​កំណែទម្រង់​គយ​នោះ ។​

​យោង​ប្រភព​ព័ត៏មាន​បាន​ឲ្យដឹងថា​.​លោក​ទុំណូ​អួតអាង​ប្រាប់​មន្ត្រី​ពី​ការជះ​ទឹកលុយ​ទៅឲ្យ​លោក​គុណញឹម​អគ្គនាយកគយ​រាប់រា​ប់​ម៉ឺន​ដុល្លារ​ដើម្បី​បាន​តូ​ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ នូវពេល​ដែល​ខ្លួន​មាន​រឿងអាស្រូវ​ពុករលួយ​ព័ទ្ធ​ខ្លួន នៅ​ខេត្ត​ប៉ៃលិន​នោះ​។​

ប្រភព​បន្ត​ឲ្យដឹងថា លោក​ទុំណូ​បាន​នឹង​កំពង់តែ​និយា​យ​អួតអាង  ការពារ​រឿង​ពុករលួយ​របស់់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន​អួត​ប្រាប់​មន្ត្រី​អោយដឹងថា​៖ លោក​បាន​ជះ​ទឹក​លុយ​ទៅ​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​រដ្ឋាករ​ជា​មេ​រាប់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​តូ​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​នេះ​។​

​​ផ្ទុយទៅវិញ ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះ​បាន​បង្ហើប​ឲ្យដឹង​លើកឡើងថា​៖ ថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុនដ​ដែល​តាមដាន​មេ​គយ​ចាស់​ដែល​មាន​ស្រាប់ ហើយ​ដែល​អំពើពុករលួយ ជា​ខ្សែបណ្ដោយ​នេះ​គឺ​ត្រូវបាន​លោក​មេ​គយ ទុំ ណូ មិន​បាន​កែរ​ប្រែ ឫ​លុបបំបាត់​នោះទេ បែរ​ជា​កំពង់តែបន្ត​រួម​ដៃ​បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់​ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ដាក់​ការប្រមូល​លុយ​គ្មាន​វិក្ក​យ​ប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ នេះ យ៉ាង​ណែន​ក្នុង​ដៃ​ដោយ​មិន​គិត​ពី​ផែ​ឯកជន​តូចៗ​ឫក​ណែ​ទម្រង់​ក្នុង​អង្គភាព​គយ​ដែល​ក្រសួង​ដាក់ចុះ​សូម្បី​បន្ដិច​ណា​សោះ​។​

​តាំងពី​បាន​ចូលកាន់​តំណែង​ភ្លាម​គឺ​មេ​សាខាគយ ទុំ ណូ មិន​ដែល​ខ្វល់​ពី​ច្បាប់ទម្លាប់​អ្វី​ទេ និយាយ​រួម​គឺ​បាន​រឹតបន្ដឹង និង ដាក់​គំនាប​មន្ត្រី​អោយ​រាយ​ការ​ក្ដោប​ស្រង់ដើម​ពី​ប្រភព​ចំណូល​ខ្មៅ​លើ​គ្រប់​ច្រកល្ហក​ទាំង​អស់​ដែល​កន្លងមក​ក្រុម​មន្ត្រី​គយ​ខឹលខូច​មួយចំនួនបា​ន​លា​ក់​ចែក​គ្នា​ទុក​ច្រកចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះ ។​

​ករណី​រឹតបណ្ដឹង​កាក់ល្អឹ​ត​របស់​លោក​មេគយ ទុំ ណូ ជ្រក​ក្រោម​លេស​គោលនយោបាយ​កំណែទម្រង់​គយ យ៉ាង​តក់ក្រហល់​ក្រោមលេស​ល្មើស​ជា​ប្រធាន​សម្ងំ​ស្រង់ដើម​នេះ​បាន​ក្លាយជា​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ព្រមទាំង​ហៅ​ថា ៖ កំណែទម្រង់​ផ្ទៃក្នុង​របស់​លោក​មេ​គយ​ថ្មី​កំពុងតែ​កកូ​កកាយ​ដោះដូរ​មន្ត្រី​ផ្ទៃក្នុង​តាមតែ​ទំនើងចិត្ត​មេ​គយ ទុំ ណូ នោះ​កើត​មាន​ការផ្ទេរ​ដោះដូរ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មន្ត្រី​គយ​មួយចំនួន​ខ្លាចអ​ស់​តំណែង​នោះ​ឆក់​ឱកាស​ចាយ​លុយ​មិន​ញញើត ក្នុង​ការ​រត់​ការ​ជ្រែ ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ​បាន​។​

​ប្រភព​បន្តថា​.​លោក ទុំ ណូ ប្រធាន សាខា​គយ​និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ទើបតែ​ឡើងកាន់តំណែងុ ថ្មីៗ​ជំនួស​លោក យ៉ឹក យូ គួរឲ្យ​ភ្ញាក់ផ្អើល​បំផុ​តដោយសារតែ អំពើពុករលួយ និង​វប្បធម៌ អន្តរាគមន៍ ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កំពុង​កើតមាន ់ គេ​សង្កេតឃើញ មន្ត្រី​គយ​មុខ​ខ្លាញ់ មួយចំនួន បាន​ព្យាយាម​ចាយលុយ រាប់សិប​ដុំ ក្នុងការ​ជ្រែ​ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ បាន​ដោយ​ជោគជ័យ​។​

​​សូម​រម្លឹកថា​៖ លោក ទុំ ណូ​អតីត ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​បាន​បើកដៃ​ឲ្យ ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ព្រំដែន​អន្តរជាតិ​និង​ច្រករបៀង​នានា​ក្នុង​ខេត្ត​—​ធ្វើអោយ​បាត់​ចំណូល​ចូល​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន​បក្ខពួករ​បស់​ខ្លួន​។​លោក​ទុំណូ​ធ្លាប់​មាន​កំហុស​បច្ចេក​ទេស​ក្នុង​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធគយ​យ៉ង​សន្ធឹកសន្ធាប់​បែបនេះហើយ ទើប​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​ឲ្យ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក​ទុំ​ណូ​។​

​ពាក់​ពន្ធ័​ក្នុង​ការតែងតាំង​ផ្លាស់ផ្ដូរ​លោក​ទុំណូ​អតីត​ជា​ប្រធាន​សាខាគ​យ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដែល​មាន​រឿងអាស្រូវ​ជាច្រើន​ក្នុង​ខេត្ត​ប៉ៃលិន ទៅកាន់​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ មាន​មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​សុំណុំ​ពរ ឯកឩត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ករណី​ខាងលើ​នេះ​ផង​ទាន​។​

​ទាក់ទង​ព័ត៌មាន​ខាងលើ សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ និង​អ្នក​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បាន​ទេ នៅពេល​នេះ​សារព័ត៌មាន​និង​ព្យាយាម​ទាក់ទង​បន្តទៀត ៕

kunnhoem-tumno

Filed in: ខេត្តព្រះសីហនុ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!