Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក សេង សារឿ​ន អនុប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ គាបសង្កត់​​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញឱ្យ​បង់ប្រាក់​ដោយ​គ្មាន​វិក្កយបត្រ​

ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ បាន​លួចខ្សឹប​ប្រាប់​ថា រាល់​ការនាំ​ទំនិញ​ចូលមក​ពី​ប្រទេសជិតខាង គឺ​មាន​ពន្ធ​នាំ​ចូល​តាមរយៈ​ឯកសារ ប្រតិវេទន៍​គយ​ត្រឹមត្រូវ និង​មាន​ការត្រួតពិនិត្យ​ពី​គយ​ប្រចាំ​ច្រក ជាច្រើន​ជំនាញ​ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​នៅក្នុង​អនុ ក្រឹត្យ ប៉ុន្តែ​លោក សេង សារឿ​ន នៅតែ​ស្ទាក់​ឃាត់​រថយន្ត​ដឹកទំនិញ​កោសរូស​ឱ្យ​បង់ប្រាក់​តិច ឬ​ច្រើន ដោយ​វិក្កយបត្រ​មិន ត្រឹមត្រូវ​ឡើយ ។ ក្នុង​មួយ​ខែៗ មាន​ឈ្មួញ​ច្រើនណាស់ ដែល​ត្រូវបាន​លោក សេង សារឿ​ន មេ​គយ​មាន​តួនាទី​ចម្រុះ បង្ខំ​ឱ្យ បង់​ប្រាក់​មួយ​ខែៗ ចាប់ពី ៣​ពាន់ ទៅ ៤​ពាន់​ដុល្លារ ។​

ប្រភព​បន្ត​ឱ្យដឹង​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឱ្យដឹងថា លោក​មេ​គយ សេង សារឿ​ន បាន​ប្រើ​រូបភាព​ឃាត់​ឡាន​ដឹក ទំនិញ បង្ខំ​ឱ្យ​បង់​លុយ​ដោយ​គ្មាន​ហេតុផល បើ​ទោះ​ជា​ការដឹកជញ្ជូន​របស់​ពួកគាត់​បង់ពន្ធ​ស្របច្បាប់​ក៏​ដោយ ។ ជា​ទម្លាប់ លោក សេង សារឿ​ន តែង​ប្រើ​ឥទ្ធិពល​ដើរតួនាទី​ចំនួន​៤ ១-​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​, ២-​មេ​គយ​ចល័ត ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​លោក កើត សុធា​រ៉ា​, ទី​៣-​មេ​គយ​ចល័ត ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​លោក គុណ ញឹម និង​ទី​៤-​មេក្រុម​គយ​ចល័ត​ពិសេស​បង្កើន​ថ្មី មើល​បន្ថែម​ពី​លើ​គយ​ចល័ត​ចេញ​ដោយ​លោក កើត សុធា​រ៉ា និង​លោក​អគ្គនាយក គុណ ញឹម គ្រប់ ២៥​រាជធានី​-​ខេត្ត ។​

ក្រុម​អ្នក​ដឹកទំនិញ បាន​ខ្សឹប​ឱ្យដឹងទៀតថា ពេល​ខ្លះ​លោក សេង សារឿ​ន ចេញមក​ឃាត់​រថយន្ត​ដឹក​ទំនិញ​គ្មាន​ទាំង ឯកសណ្ឋាន​ច្បាស់លាស់​នោះទេ ដោយ​ស្លៀកពាក់​ស៊ីវិល យក​កាំភ្លើង​មក​ភ្ជង់​សម្លុត​គំរាម ធ្វើ​មើល​តែ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទាំង នោះ ជា​ជនល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រណ្ម​ទ​ណ្ឌ ។ ដូច្នេះ​ពួកគាត់ ជា​អ្នក​រកស៊ី​ដឹក​ជញ្ចូន​ទំនិញ សូម​អំពាវនាវ​ដល់​លោក​អគ្គ នាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពិនិត្យ និង​ចាត់វិធានការ​ឱ្យបាន​ទាន់​ពេល​ផង ព្រោះ​កន្លងមក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែង​លើក​ទឹកចិត្ត​ដល់​ក្រុម​អ្នកវិនិយោគទុន បងប្អួន អាជីវករ​រកស៊ី ដើម្បី​រដ្ឋ​ទទួលបាន​ចំណូល​ពន្ធ ប៉ុន្តែ​បែរជា​មាន​មន្ត្រី​ខិលខូច​យក​តួនាទី​ភារកិច្ច​ទៅ​គាបសង្កត់​បង្ខំ​ឱ្យ​ឈ្មួញ​បង់ ប្រាក់​ដាក់​ហោប៉ៅ​បុគ្គល​ទៅ​វិញ ។
​ទោះបីជា​យ៉ាងណា ជុំវិញ​ការពាក់ព័ន្ធ​ខាងលើ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សេង សារឿ​ន ក៏ដូចជា ស្ថាប័ន​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ ។ ដោយសារ​ក្រុម​ឈ្មួញ​ខឹង​សមត្ថកិច្ច​គយ ត្រួតពិនិត្យ​ទំនិញ​អនុវត្ត​តាម​ច្បាប់ ទើប​ធ្វើការ​រិះ គន់​មួលបង្កាច់​លោក សេង សារឿ​ន ឬ​យ៉ាងណា​នោះទេ ។
​យ៉ាងណា​យើង​រង់ចាំ​ទទួល​ការបកស្រាយ​ពី​លោក សេង សារឿ​ន ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ ៕

aunpoanmonyroat_kunnhoem

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!