Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​វ៉ា​សុធា​រង​ការចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​សាលា​រាជធានី​ភ្នំពេញ ?

ភ្នំពេញ ៖ ពេល​ថ្មីៗ​នេះ​មាន​ការរិះគន់​និង​ខ្សឹបខ្សៀវ​លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ​រួម​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ខ្លាច​ញញើត​ទៅនឹង​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុរលួយ​ដែល​ដឹក  នាំ​ដោយ​ឯកឧត្តម​ឱម​យ៉ិនទៀង​ជា​ប្រធាន​អង្គភាព ។ ប្រភព​បន្តថា​លោក​វ៉ា​សុធា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​មិន​ទាន់​មាន​ថ្នាក់លើ​មើលឃើញ​ទង្វើ​របស់​លោក​វ៉ា​សុធា​នោះទេ​។​

​ក្រុម​មន្ត្រី​បំរើ​ការងារ​ក្នុង​សាលាក្រុង​ភ្នំពេញ​សង្ឃឹមថា​បន្ទាប់​ពី​មាន​ការផ្លាស់ប្ដូរ​លោក​ប៉ា​សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ចូលនិវតន៍​ជំនួស​មក​វិញ​ឯកឧត្ត​ម​ឃួ​ង​ស្រេង​ជា​អភិបាល​នៃ​គណ​អ​ភិល​រាជធានី​ភ្នំពេញ​ដឹកនាំ​ក្បាលម៉ាស៊ីន​រចនាសម្ព័ន្ធ​ការងារ​មួយចំនួន​ក្នុង​សាលា​រាជធានី ភ្នំពេញ​នឹង​មាន​ការប្រសើ​ឡើង​ជាង​ជំនាន់​លោកប៉ា​សុជាតិ្ត​វង្ស​ដឹកនាំ​ជា​អភិបាលរាជ​ធា​នី​ភ្នំពេញ​នា​ពេលកន្លងមក​។​ប្រភព​បន្ត​ឲ្យដឹង​ទៀត​ថា​ក្រុមមន្ត្រី្ដ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​កំពុង​តែ​ចាប់ផ្តើម​មាន​ភាព​រំជើប​រំជួល​ស្លន់ស្លោ​ស្វែងរក​ខ្នងបង្អែក​ថ្មី ។​
​សកម្មភាព​ទាំងនេះ ស្តែង​ឱ្យឃើញ​ពី​ការ​មិនសូវ​គោរព ឬ​គោរព​តែ​នៅ​ចំពោះ​មុខ​ប៉ុណ្ណោះ តែ​នៅ​ពីក្រោយ​ធ្វើ​ព្រងើយ កន្តើយ​ទៅវិញ បុគ្គល វ៉ា សុធា បាន​ធ្វើ​រឹក​យ៉ាង​សម្បើម​ដាក់​មន្ត្រីៗ​ធ្វើ​ការងារ​នៅ​សាលា រាជធានី​ភ្នំពេញ យ៉ាង​ក្រអឺតក្រទម​បំផុត តាមរបៀប​បក្ខពួកនិយម ។​

​ក្រុម​មន្ត្រី​ដដែល​បាន​បន្ត​ថា​ពួកគាត់​ចាំ​មើល​របៀប​ដឹកនាំ​ឯកឧត្តម​ឃួង​ស្រេង​អភិបាលនៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​ទើប​តែ​ឡើងកាន់តំណែង​ថ្មីៗ​នេះ​និង​រៀបចំ​រចនាសម្ព័ន្ធ​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​ឲ្យមាន​តម្លាភាព​និង​ចាត់ការ​ក្រុមមន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​ជាក់​ជា​ពុំខាន​ឡើយ​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​លើកឡើង​ថា បុគ្គល វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​កាន់​អំណាច​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ដុះ​ស្លែ ពេញទំហឹង​ដោយ​គ្មាន​នរណា​ចាត់ការ​ឡើយ ។​
​ដោយ​លោក វ៉ា សុធា ចេះ​ចាត់ចែង​លាភសក្ការៈ​ឲ្យ​មេ​កើយ​របស់ខ្លួន​ទើប​រក្សា​តំណែង​រហូត​ដល់​សព្វថ្ងៃ ។
​កាលពីរ​អំឡុង​អំណាច​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ លោក​វ៉ា​សុធា បានធ្វើ​សកម្មភាព​កេងប្រវ័ញ្ច​ស៊ី​ឡាក់ កឹ​បកេង ស៊ី​ពីលើ​ជំនាញ​តាមរយៈ​លទ្ធកម្ម​គ្រប់សព្វ​សារពើ​នៃ សាលា​រាជធានី​ភ្នំពេញ ទើប​ធ្វើឱ្យ​លោក​វ៉ា សុធា គ្រប់ទឹក​គ្រប់​ធ្វើ​មាន​ធ្វើ​បាន​សល់​លុយ​កាក់​ឡាន ដី​ឡូតិ៍ ភូមិគ្រឹះ​រហូត​គាត់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​មហាសាល​ហ៊ី​ហារ​មិន​ចាញ់​ឧត្តម​មន្ត្រី​ឧកញ៉ា​នោះឡើយ ។​

​កត្តា​ទាំងអស់​នេះ បាន​ធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​សម្លេង​ឆ្នោត​ពីរ​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ជា​បន្តបន្ទាប់ ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្ត​តាម​បទ​បញ្ជា​ថ្នាក់លើ​មេ​កើយ​របស់ខ្លួន ប្រឆាំង​ទៅនឹង​កំណែទម្រុង​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នឹង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ប្រភព​បាន​បង្ហើប​ឲ្យដឹង​ទៀតថា លោក វ៉ា សុធា តែងតែ​ប្រព្រឹត្ត​សកម្មភាព​ទុច្ចរិត​ដោយ​ឃុបឃិត​គ្នា​ប្រើ​ល្បិច​កឹបកេងប្រវញ្ច​ដក​យក​ផលប្រយោជន៍​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ពី​គម្រោង​សាងសង់​អគារ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា​តាមខ​ណ្ឌក្នុង​រាជធានី​ភ្នំពេញ ដោយ​ភូតភរ​កុហក​កេងប្រវញ្ច័​យក​ថវិកា​របស់​រដ្ឋ តាមរយៈ​ការស្ថាបនា​សួនច្បារ​ការដាក់​លូ​តូចធំ ការស្ថាបនា​ផ្លូវ​ថ្នល់​ស្ពាន​ផ្លូវ​ក្រវាត់ក្រុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​ការរៀបចំ​កែលំអ​អំពូល​ភ្លើង​បង្គោល​ភ្លើង​និង​ជួសជុល​អ្វីៗ​ផ្សេងៗ​ទៀត​ក្នុង​ក្រុង ។​ល​។ ទង្វើ​ទាំងអស់នេះ គឺ​បាន​ផ្ទុយ​ពី​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ប្រឆាំង​ទៅនឹង​បទ​បញ្ជា ០១ ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ពាក់​ពន្ធ័​ព័ត៏មាន​ខាងលើនេះ សារព័ត៏មាន​យើង​ព្យាយា​សុំ​ការបកស្រាយ​ពី​លោក​វ៉ា​សុធា​ដែរ​តែ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​យើងខ្ញុំ​ព្យាយាម​បន្ត ៕

omyentieng_khuangsreng_aunpoanmonyroathbb 31

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!