Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ខែម​ សោភ័ណ អាង​ខ្នង​បង្អែក​ឪពុកជា​លោក​ស្នងការ​ខេត្តបន្ទាយ​មានជ័យ លួច​នាំចូល​ម៉ូតូ​គេច​ពន្ធ​ពី​ស្រុកសៀម​​ដោយ​សេរី..!

បន្ទាយ​មាន​ជ័យ​៖ បែកធ្លាយរឿងអាស្រូវកូន​ប្រុស​​លោក​ អាត់​ ខែម​ ស្នងការ​ខេត្តបន្ទាយ​មាន​ជ័យ​​​ មានការឃុបឃិត​ជាមួយយោធា​​៥០៣​ច្រកចំការគរ​ លួចនាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ដោយសារ​អាង​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នង​បង្អែក​ផងនិងមានការបើកភ្លើងខៀវពីជំនាញគយ។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា​លោក ខែម សោភ័ណ  ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ម៉ូតូ​ គេច ពន្ធ​ទំនើបៗ  និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ជាច្រើន​ ឆ្នាំ​មកហើយ មិន​ដែលមាន​ សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ នោះទេ​។

ដោយសារតែ មន្ត្រី​យោធា​ការពា រ​ព្រំដែន​ក៏ដូចជា​មន្ត្រីន គរបាល​ការពារ​ព្រំដែន​ក្នុង ​ខេត្តបន្ទាយមានជ័យ មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទើប​បណ្ដោយ​ឲ្យ​លោក ខែម សោភ័ណ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ហើយបច្ចុប្បន្ននេះលោក ខែម សោភ័ណ បានក្លាយជា​មេខ្លោង​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ស្រុក​សៀម ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ជាងនេះទៅទៀត​លោក ខែម សោភ័ណ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​គេចពន្ធ​ស៊េរី​ទំនើបៗ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ដែរ​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ មានដូចជា​មន្ត្រី​គយ សមត្ថកិច្ច​តាម​ច្រករបៀង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។

ប្រភពពីប្រជាពលរដ្ឋរស់នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ពួកគាត់​សង្កេតឃើញ​សកម្មភាព​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ចំការ​គ ស្រុក​ស្វាយចេក កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ដោយបានឃុបឃិតជាមួយកង​យោធា​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ ហើយ​វរ​៥០៣​ស្ថិតនៅក្រោម​ចំណុះ​យោធភូមិភាគ​៥​ដែលមាន​លោក ប៊ុន សេង ជា​មេបញ្ជាការ​។ ទោះជាយ៉ាងណា មជ្ឈដ្ឋាន​នានា​បានលើកឡើងថាបើកគ្មានការបើកភ្លើងខៀវពីសំណាក់គយចល័តរបស់ ក្រសួងទេ ក៏មិនអាចរកស៊ីបានរលូនបែបនេះឡើយ។

ជុំវិញការចោទប្រកាន់ខាងលើនេះគួរតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផងទានកុំអោយខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់កម្លាំងនគរបាលជាតិហើយ ​ករណី​លោក ខែម សោភ័ណ ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ព្រោះតែ​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ខែម សោភ័ណ បាន​នៅឡើយ​នោះទេ ? ៕

 

 

ns_at

nou02

nou01

cy.khrnew

 

 

 

 

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!