Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បី​ថា​មេ​គយ​ប៉ោយប៉ែត ហ៊ុយ សុជាតិ កេង​បន្លំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​សលោក ឈួន ហៃ ទៀត !

ប៉ោយ​ប៉ែត​៖ មកទល់ពេលនេះ មាន​មន្ត្រី​គយ និង​ឈ្មួញ​ធំៗ​មួយចំនួន​រអ៊ួរទាំ​ថា ចរិក​គយ គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺ​ស្ទីល​គោះ​ថ្លៃ​បាយ​ច​ចារ ស្គាល់​គ្នា​ជា​ដំបូង​គឺ​ខ្ពស់​ណាស់ គ្រាន់​តែ​ថ្លៃ​បាយ ១​ពេល ខារ៉ាអូខេ ១​យប់ អស់​ជិត ១​ម៉ឺន​ដុល្លារ មិនធម្មតា​មែន ។ ហើយ​បើ គេ​ថា​មិន​ខុស គឺ​បុគ្គល ហ៊ុយ សុជាតិ ដែល​ទើប​មកពី​អនុ​គយ​ព្រំដែន​បាវិត​នេះ គឺ​កំពុង​អនុវត្ត​ស្ទីល​អំពើ​ពុករលួយ​តាម​គន្លង របស់លោក ឈួន ហៃ ដែល​សំបូរ​រឿងអាស្រូវ​ពុករលួយ​គាប​ជម្រិត​ធ្វើ​បាបកម្ម និង​អ្នកក្រីក្រ​រហូត​មាន​បាតុកម្ម​នោះ បើ​គេ​ចាំ មិន​ភ្លេច​ទេនោះ ។​

​តាម​ការ​ដកហូត​លោក ឈួន ហៃ ហើយ​ដាក់​លោក ហ៊ុយ សុជាតិ ជំនួស​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​លោក ហ៊ុយ សុជាតិ នឹង​បន្ត​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ខុស​ពី អ្នក​មុន​នោះទេ ការដកហូត​តំណែង​លោក ឈួន ហៃ គឺ​ដោយសារ​តែ​មន្ត្រី​គយ​រូបនេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហួសហេតុ រហូត​ដល់​កម្មករ​អូស រទេះ​ធ្វើបាតុកម្ម​ប្រឆាំង​យ៉ាង​ពេញបន្ទុក និង​មាន​ការ​វាយកម្ទេច​ស្នាក់ការ​ការិយាល័យ​គយ​ក្រុង​ប៉ោយ​ប៉ែត កាលពី​ខែ​ឧសភា កន្លងទៅ​។​

​ដូច​គ្នា​គេ​មិន​រំពឹងទុក​ថា លោក ហ៊ុយ សុជាតិ ប្រហែលជា​មិន​ហ៊ាន​ធ្វើ​បាប​កម្មករ​អូសរ​ទេះ​យ៉ាង​កំរោល​ដូច​អ្វី​ដែល​លោក ឈួន ហៃ ប្រព្រឹត្ត​នា​ពេលកន្លងមក​នោះទេ​បើទោះបី​លោក ហ៊ុយ សុជាតិ បន្ត​អាជីព​ពុករលួយ​ពី​លោក ឈួន ហៃ ក៏ដោយ​ក៏​ត្រូវ មាន​ការយោគយល់​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករ​អូស​រទេះ ខ្លះ​ផង​។​

​ជាក់ស្តែង​ក្រោយពេល​លោក ហ៊ុយ សុជាតិ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ជំនួស​លោក ឈួន ហៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ភ្លាម រួច​មក​មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃ​ថា​លោក ហ៊ុយ សុជាតិ នឹង​ប្រព្រឹត្ត​អំពើ ពុករលួយ​បន្ត​ពី​លោក ឈួន ហៃ យ៉ាង​ពេញបន្ទុក​ជា​មិន​ខាខ ។ ផ្ទុយទៅវិញ ពិតប្រាកដ​មែន ក្រោយ​ការចូល​កាន់តំណែង​មិនទាន់​បាន​ប៉ុន្មាន​ថ្លៃ​ផង ក៏​ស្រាប់តែ​បែកធ្លាយ​អំពើពុករលួយ ។ ព្រមទាំង​ដោះដូរ​មន្ត្រី​ព្រោងព្រាត​តាម​តែ​ទំនើងចិត្ត​របស់ ហ៊ុយ សុជាតិ ដោយ​មិន​ឆ្លង​យោបល់​ថ្នាក់លើ​ឡើយ ។​

​មន្ត្រី​បង្ហើប​ឱ្យដឹងថា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត ពួកគេ​តែងតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហើយ​តែង​ឃុបឃិត​បើកដៃ​ឱ្យ ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​ខុសច្បាប់ និង​កែ​បន្លំ​ប្រភេទ​ទំនិញ ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ជ្រក​ក្រោម ការងារ​ធ្វើ​មាន​បាន​ដែល​ធាតុពិត​គេ​ពិនិត្យ​ទៅលើ​ការរស់នៅ និង​រឿង​អភិរក្ស​ប្រើ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​គេ​នឹង​ដឹង​។​

​ជាងនេះទៅទៀត សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក ប៉ោយប៉ែ​ត​រួចមក​លោក ហ៊ុយ សុជាតិ បាន​ពង្រឹង​អំណាច​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ឱ្យ​បក្ខពួក​កាន់​ងាយស្រួល បិទបាំង​អំពើ​ពុករលួយ​។ ហើយ​ដែល​បញ្ហា​នេះ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គយ​មិនគួរ​មើលរំលង​សកម្មភាពរ​បស់​មេ​គយ ហ៊ុយ សុជាតិ នោះទេ ! ។​

​គួររំលឹកថា កន្លងមក​មាន​សេចក្តីរាយការណ៍​ថា អំពើពុករលួយ​របស់​មន្ត្រី​គយ​នៃ​ច្រក​ប៉ោយ​ប៉ែត បាន​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់ ប្រាក់​ចំណូល​ក្នុង​មួយឆ្នាំៗ​រាប់​លាន​ដុល្លារ​។

​អ្វី​ដែល​គេ​វាយតម្លៃ​ទុកជាមុន​អាច​នឹង​ខ្លាច​ទៅ​ជា​ការពិត​ទាំ​ស្រុង ហើយ​ជំហានដំបូង ​លោក ហ៊ុយ សុជាតិ គឺ​ករណី​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​កែ​បន្លំ​ប្រភេទ​ទំនិញ ដើម្បី ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ដែល​ប្រភព​អះអាងថា បង្ក​ទម្លាយ​ព័ត៌មាន​អាស្រូវ​ទៀត ៕

ទាក់ទង​ព័ត៌មាន​ខាងលើ សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក ហ៊ុយ សុជាតិ និង​អ្នក​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បាន​ទេ នៅពេល​នេះ​សារព័ត៌មាន​និង​ព្យាយាម​ទាក់ទង​បន្តទៀត ៕

 

img20170917ch3

Filed in: ក្រុងប៉ោយប៉េត, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!