ខេត្តស្ទឹងត្រែង ៖ បាតអាងវារីអគ្គីសនីសេសានក្រោម២ត្រូវបានបញ្ចប់ការបោសសម្អាតក្រោយសំណង់គ្រឹះត្រួតពិនិត្យគុណភាពសំណង់និងបង្ហូរទឹកចូលទំបន់និងបិទជាស្ថាពរបន្ទាប់ពីសម្ភោធន៍ជាផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី។
ជាគោលការណ៍ការសម្អាតបាតអាងត្រូវផ្តើមការអនុវត្តមុនគ្រាសំណង់គ្រឹះត្រូវចាប់ផ្តើមសាងសង់សំណង់ហើយនិងត្រូវបញ្ចប់ការសម្អាតតាមផែនការមុនពេលត្រូវបង្ហូរទឹកចូលទំនប់។ហើយក្នុងសកម្មភាពសម្អាតនោះបាតអាងនោះព្រៃឈើតូចធំគ្រប់ប្រភេទត្រូវសម្អាតទាំងអស់ទៅតាមផែនទីក្នុងទំហំជាង៣៦០០០ហិតា តែបច្ចុប្បន្នការសម្អាតបាតអាងនៅតែបន្តយ៉ាងសកម្មហួសចំណុចផែនទីរហូតដល់់ព្រំប្រទល់ខេត្តរតនគិរីថែមទៀត។ចំណែកនៅតំបន់ភូមិសាស្ត្រញ៉ើន១០១តំបន់ ស្រុកសៀមប៉ាង តំបន់ស្រុកសេសាន ឃុំស្តៅ១និងស្តៅ២ តំបន់ដែនព្រៃអភិរក្សឩទ្យានជាតិវរៈជ័យ តំបន់ព្រៃអភិរក្សកន្ទុយនាគកំពុងតំណើរបោសសម្អាតដោយរណាយន្តដឹកជញ្ជូនតាមរថយន្តប៉ាកុងទៅស្តុកនៅរោងចក្រភូមិសាស្ត្រត្រើយម្ខាងស្រុកសេសានអាជ្រៀកដោយរណារ៉ៃរាប់សិបខ្សែក្នុងដេប៉ូនោះ។
មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់សុំមិនបញ្ចេញឈ្មោះអោយដឹងថា ទាក់ទងច្បាប់រដ្ឋបាលព្រៃ កាលណាតំបន់នោះមានច្បាប់អនុញ្ញាតអោយ បោសសម្អាតទោះបីតំបន់នោះមានប្រភេទឈើអ្វីក៍ដោយមិនថាតូចឬធំត្រូវសម្អាតទាំងអស់។លោកបន្តថាក្នុងឈើទំហំត្រឹម៣០សង់ទីម៉ែត្រចុះគេគិតជាប្រភេទឈើអុសចំណែកទំហំ៣០សង់ទីម៉ែត្រឡើងទៅគឺជាប្រភេទឈើប្រើប្រាស់ធម្មតា ហើយបើសិនតំបន់នោះ មិនមានច្បាប់អនុញ្ញាតអោយបោសសម្អាតទេទោះក្នុងលក្ខណប្រភេទឈើតូចធំអ្វីក៍ដោយមិនអាចអនុញ្ញាតអោយកាប់គាស់ឡើយ ។
ជាក់ស្តែងរថយន្តប៉ាងកុងជាច្រើនគេប្រទះឃើញដឹកជញ្ជូនឈើតូចធំគ្រប់ប្រភេទដោយស្រកជ័រថ្មីទាំងហ៊ុបៗ ចេញពីតំបន់ភូមិសាស្ត្រញ៉ើន១០១ ព្រមទាំងនៅស្រុកសេសាន ឃុំស្តៅឆ្ពោះ ទៅរោងចក្រកែច្នៃក្នុងដេប៉ូ ដោយមានការគ្រប់គ្រងដោយឩកញ៉ានិងមេការមួយចំនួនពាក់ព័ន្ធការសម្អាតបាតអាងវារីអគ្គីសនីសេសានក្រោម២ ។ ក្រោយការកែច្នៃឈើគ្រប់ប្រភេទត្រូវបានដឹកជញ្ជូនតាមរថយន្តខ្នាទតធំ ឆ្លងកាត់ខ្នងទំនប់វ៉ារីអគ្គីសនីនាំចេញទៅចែកចាយតាមបណ្តាខេត្តនិងប្រទេសវៀតណាម។
លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានអះអាងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២៩ខែធ្នូ២០១៧ថាក្រុមហ៊ុនសម្អាតបាតអាងនៅមានច្បាប់សម្អាតនៅឡើយហើយនៅចំណុចអូរភូមិសាស្ត្រញើុនវាជាប់និងបាតអាងនោះដែរ។
ស្ថិតក្នុងករណីខាងលើគេហទំព័រសម្លេងយុវជនយើង និងបន្តបន្ថែមព័ត៌មាននេះ នៅលេខបន្ទាប់ដើម្បីលំអិតទាំងគោលដៅ និងឈ្មោះបុគ្គលនៅក្នុងការពាក់ព័ន្ធក្រោយរឿងរាវនេះ៕