Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ឧកញ៉ា លឹម ហេង ជា​ថៅកែ​កាស៊ីណូ​កំពុង​តែ​ល្បី​ល្បាញ​នៅ​មុខ​ជំនួញ​ឈើ​ប្រណីត​ដឹក​យ៉ាងសកម្ម​ស្ទើរ​រាងរាល់ថ្ងៃ!

ខេត្តឧត្តរមានជ័យ : មានសេចក្ដីរាយ​ការណ៍៍​មក​ថា មាន​រថយន្ដ​បែនរបស់​លោក​ឧកញ៉ា លឹម ហេង បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​គ្រប់​ប្រភេទដឹក​យ៉ាងសកម្មស្ទើររៀង​រាល់​ថ្ងៃ ដោយ លោកឧកញ៉ា លឹម ហេង  បានប្រើប្រាស់មេការម្នាក់មានរហ្ស័នាមឈ្មោះ ប៉េពី ជាអ្នកដើរបំផុស​ឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន នៅក្នុងខេត្តឧត្តរមានជ័យ អោយពួកគាត់អាឈើលក់មក​អោយខ្លួន និងដឹកបន្ដរយកទៅស្តុបទុកនៅក្នុងឃ្លាំងមួយកន្លែង ទល់មុខការស៊ីណូ នៅជាប់ច្រក​ទ្វាអន្តរជាតិជាំសាង៉ាំ ភូមិជាំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង បានអោយដឹងថា សកម្មភាពដឹកជញ្ជូនបទល្មើស ឈើរបស់លោក​ឧកញ៉ាលឹម ហេង ភាគច្រើនជាប្រភេទ​ឈើ ធ្នង់​​ សុក្រម  ផ្ចឹក ដែលសុទ្ធសឹងជាឈើប្រណិត និងឈើ​លេខ១​​ ។ ពួកគាត់បន្ដថា សកម្មភាពដឹកជញ្ជូនឈើរបស់លោកឧកញ៉ា លឹម ហេង បានធ្វើការដឹក ជញ្ជូនយ៉ាងគឃ្លើនទាំងកណ្ដាលថ្ងៃតែម្ដង ដោយគ្មានអាជ្ញាធរ មានសមត្ថកិច្ច និងសមត្ថកិច្ចជំនាញ ណាម្នាក់ ធ្វើការ​ទប់ស្កាត់រឺក៍ធ្វើការបង្ក្រាបនោះឡើយ ។

ប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើសមត្ថកិច្ចពាក់ពន្ធ័ប្រហែលជាបានទទួលលាភសក្ការះជាថ្នូមិន បង្រ្កាប។​ ប្រភពបានឲ្យដឹងថា​ស្ថាប័ន ពាក់ពន្ធ័ត្រូវដងត្រូវផ្លែ រឺក៍និងខ្លាចអំណាចរបស់លោក ឧកញ៉ា លឹម ហេង នោះទេ ។

ប្រភពបានបង្ហើបអោយដឹងថា សព្វថ្ងៃនេះ មានស្ថាបណ្ណ័ពាក់ពន្ធ័ជាច្រើន នៅក្នុងស្រុកអន្លង់វែង បាននាំគ្នាទៅបើកប្រាក់ពីឈ្មួញឈើ ពីមេការ របស់លោកឧកញ៉ា លឹម ហេង នៅក្នុងកាស៊ីណូច្រក​អន្តរជាតិជាំសាង៉ាំ ស្ទើរាងរាល់ថ្ងៃ និងរាងរាល់ដើមខែ។​ ដោយសកម្មភាព​ដឹកជញ្ជូនបទល្មើសឈើ របស់លោកឧកញ៉ារូបនេះ បានប្រព្រឹត្តធ្វើ ឡើង ជាច្រើនឆ្នាំមកហើយ ។​ ដោយមេការលោកឧកញ៉ា ម្នាក់បានអះ អាងថា យកទៅប្រើប្រាស់កែឆ្នៃជាគ្រឿងសង្ហារឹមនៅក្នុងការស៊ីណូ។

លោកគង់សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង លោកឆ្លើយថា អត់ដឹងទេ ដោយឡែក លោកអ៊ឹម សាវ រិទ្ធ នាយខណ្ឌ័រដ្ឋបាលព្រៃ ឈើ លោក ថាក្រែងយកទៅអភិវឌ្ឍនៅលើការស៊ីណូ តែលោកមិនបានបញ្ជាក់អំពីទិននយ័ច្បាស់លាស់ អំពីការប្រើប្រាស់ឈើ វាយតំលៃ ប្រមូលថវិកា ចូលរដ្ឋនោះទេ ដែលឈើរាប់ពាន់រាប់ម៉ឺនម៉ែត្រគូប​ប្រើប្រាស់ដោយគ្មានចំណូលចូលរដ្ឋ​សូម្បីមួយរៀល។​

ទាក់ទិនព័ត៏មានខាងលើអ្នកសារព័ត៏មានយើងមិនអាចសុំការពន្យល់ពីរខាងមេការលោកឧកញ៉ាលឹម ហេង បាននោះទេ៕

n03 01-b

n03 01a  n03-b

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!