Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ផ្កាយ​១ សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជាអ្នក​កាន់​បា​រ៉ា​ស​ព្រំដែន កោសរូស​ទារលុយ ពី​ក្រុម​ឈ្មួញ ខ្លាំង​ជាង​មន្ត្រី ប្រមូល​ពន្ធ​ជូន​រដ្ឋ​..! ​

ខេត្ត​ប៉ៃលិន ៖ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ប្រើ​ជំនាញ​និង​អំណាច ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​នាំចូល​ទំនិញ តាមរបៀប​ពូក​រលួយ ដូចដែល ក្រុម​ឈ្មួញ​មួយចំនួន បាន​លើកឡើង​ថា កូនចៅ​របស់ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា តម្រូវឲ្យ​បង់​លុយ ថ្លៃ​ក្បាល​ឡាន​តាមតែ​អំពើ​ចិត្ត ហើយ​ករណី​ខ្លះ ធ្វើ​តឹងតែង​ជាង ជំនាញ​គយ ដែល​មាន​ភារកិច្ច ប្រមុល​លុយ បង់​ចូល​ជា​ថវិកា​ជាតិ​។​

​ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​តែងតាំង​ជា ប្រធាន​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៤ ដោយយោង​តាម ប្រកាស​របស់ ក្រសួងមហាផ្ទៃ លេខ​១៧៤៩ ប្រក ចុះ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៤​។ ក្រោម​អំណាច​របស់ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា គេ​សង្កេតឃើញ ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ ក៍​ដូចជា​ម្ហូបអាហារ ខួច​គុណភាព​ជា​ច្រើន ហូរ​ចូល​មក ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន យ៉ាង​អនាធិបតេយ្យ​បំផុត គ្មាន​សមត្ថកិច្ច​ណា បង្ក្រាប​ឡើយ​។​

​ប្រភព​បានឲ្យដឹងថា មេ​ច្រក​អន្តរជាតិ​ព្រំ ដែល​ល្បី​មាន ខ្នងបង្អែក​រឹងមាំ និង​មាន​លុយ ខាប់​ដូច​ទឹកគ្រឿង គឺជា​អ្នក​បោះ​មេ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូច​គុណភាព យ៉ាង​ពេញបន្ទុក ដូចជា ការ​នាំចូល អាហារ​ខូចគុណភាព គ្រឿងបន្លាស់​រថយន្ត ការ​នាំចូល ប្រេងសាំង ហ្គាស​គេចពន្ធ ដូច​ហែ​កឋិន ដោយ​គ្មាន មន្ត្រី​ជំនាញ​ណា បង្ក្រាប ទប់ស្កាត់​ឡើយ​។ មាន​ការលើក ឡើង​ទៀតថា មាន​ឈ្មួញ​ជិត ១០​នាក់ បាន​រកស៊ី នាំ​ទំនិញ ចេញចូល នៅ​តាម​ច្រក​ព្រំ សុទ្ធតែ​មា ន​ទំនាក់ទំនង​ល្អ ជាមួយ ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា មិន​ដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។​

​គួរ​រម្លឹក​ផងដែរ​ថា កាល​ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា នៅ​កាន់​តួនាទី ជា​មេ​អន្តោប្រវេសន៍ ច្រកទ្វារ​ចាំ​យាម ខេត្ត​កោះកុង ធ្លាប់​ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ កោះហៅ​មក​ព្រមាន ពី​បទ​សង្ស័យ មាន​ការជាប់ ពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ តែ​ដោយសារតែ​គាត់ នៅ​មាន​រាសី​ខ្ពស់ មិន​ត្រឹមតែ មិន​ត្រូវបាន​ថ្នាក់លើ ដកហូត ពីមុខ​តំណែង និង​ដាក់​ទោសទណ្ឌ ដូច​មន្ត្រី​តូចតាច ដទៃទៀត​នោះ​ទេ គឺ​ឧត្តមសេនីយ៍ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​ថ្នាក់លើ តែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​បន្ត​មក​ទៀត ត្រូវបាន​តែងតាំង​ជា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ យ៉ាង​ត្រជាក់ចិត្ត​បំផុត​៕

sokphal_suassokdara

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!