Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បែង​ស៊ីសង​ជល់​មាន់ និង អាប៉ោង​លេង​ម៉ាសេរី គ្មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​មិនហ៊ាន​បង្រ្កាប​សង្វៀន​ជល់មាន់​ពីរកន្លែងនេះទេ?

ភ្នំពេញ  ៖ ទីតាំង​ល្បែង​ស៊ីសង​ខុស​ច្បាប់​សង្វៀន​ជល់មាន់​ និង​អាប៉ោង​ដ៏ធំ​ពីរកន្លែង​ ​កំពុងបើក​លេងយ៉ាង​​រលូន ដោយ​មិនរំខាន​ដល់សមត្ថកិច្ច និង​អាជ្ញាធរមូល​ដ្ឋាន​នោះ​ឡើង ។ ទីតាំង​សង្វៀនដ៏ធំ​ពីរ​កន្លែងនេះ​ ស្ថិតនៅក្នុង​ភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធ៌៍សែនជ័យ​ រាជធានីភ្នំពេញ​ នឹងមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២​ ខណ្ឌពោធ៌៍សែនជ័យ​ រាជធានីភ្នំពេញ ។

បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានឲ្យដឹងថា សង្វៀនជល់​មាន់​ដ៏ធំពីរ​កន្លែងនេះ​ម្ចាស់បានរត់ការនិងប្រហែលជាមានខ្នងបង្អែកធំហើយមើលទៅ​ទើបហ៊ាន​បើកលេងយ៉ាង សង្ហាដូច្នេះ ដោយមិនមានសមត្ថកិច្ច​ឬអាជ្ញាធរ ណាហ៊ានមកក្បែរឡើយ ។ សូម្បីតែលោកអធិការនគរ​បាល ខណ្ឌពោធ៌៍សែនជ័យ​ ក៏សំងំស្ងាត់ឈឹងមិនចេញស្ដីដែរ សង្ស័យតែត្រូវថ្នាំសណ្ដំរបស់ម្ចាស់សង្វៀន​ហើយមើលទៅបានជាសង្វៀនប្រជល់មាន់ពីរ​កន្លែងនេះបើកលេងដោយរលួន។​​ ដោយឡែកកន្លងមក សម្ដេចក្រឡាហោម ស ខេង ធ្លាប់ដាក់​បទបញ្ជាយ៉ាងមុឺងម៉ាត់ ឲ្យកងកម្លាំងមន្ត្រី​មានសមត្ថកិច្ចគ្រប់លំដាប់ថ្នា​ក់ ត្រូវតែបង្ក្រាបល្បែង​ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

សូមបញ្ជាក់ថា ចាប់តាំងពីមានសង្វៀនបញ្ជល់មានខាងលើ់ ត្រូវគេបើកលេងធ្វើអោយមាន​អំពើចោរកម្ម និង បទល្មើសផ្សេងៗ កើតឡើងគួរឲ្យភ័យខ្លាចជាទីបំផុត ។​ ឯណាទៅ ភូមិឃុំមាន​សុវត្តិភព ទាំង៩ចំណុច​ដែលរដ្ឋាភិបាលដាក់ចេញនោះ​ ? ​ប្រជាពលរដ្ឋនៅដែលជាម្ចាស់ឆ្នោត អំពាវនាវឲ្យ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ នគរបាលជាតិ​មេត្តាជួយមើលកន្លែងសង្វៀនបញ្ជល់មាន់ខាងលើនេះ​ជាបន្ទាន់ផង ពីព្រោះសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននាំគ្នាដេកលក់យ៉ាងសុខស្រួលអស់ទៅ​ហើយ ដោយមិនគិតពីសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងនោះឡើយ? ។

ពាក់ព័ន្ធជុំវិញព័ត៍មាន ខាងលើនេះ អង្គភាពយើងមិនអាចសុំការបកស្រាយបំភ្លឺ ពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានទេ នៅពេលនេះ ៕

n20180629 n20180629-a1 s20180701

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!