ខេត្តមណ្ឌលគិរី ៖ ថ្មីៗនេះ មានលេចលឺព័ត៌មាន គ្មានប្រភពច្បាស់លាស់ថា សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ករណីឃាត់ក្មេងចំនួន ០៥នាក់ ទារលុយពីរពាន់ដុល្លារនោះ ជារឿងបំភ្លើស និងគ្មានមូលដ្ឋានច្បាស់លាស់ ។
នៅក្នុងការចុះផ្សាយនោះបានអះអាងថា កងល្បាតបានឃាត់ខ្លួនមនុស្សប្រាំនាក់ ហើយទារជំរិតយកប្រាក់ប្រមាណជា 2000$ (ពីរពាន់ដុល្លារ) ដើម្បីជាថ្នូរនឹងការដោះលែង ។ នៅក្នុងការចុះផ្សាយនោះមិនបានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួននោះដោយសារពាក់ព័ន្ធនឹងទោសអ្វីនោះទេ ដោយគ្រាន់តែថា ចាប់ខ្លួនហើយជម្រិតទារប្រាក់ ។
ឆ្លើយតបចំពោះ អង្គភាពឆន្ទះយុវជន លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានបំភ្លឺឲ្យអង្គភាពយើងខ្ញុំដឹងថា ក្នុងឪកាសឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ លោកស្នងការខេត្តមណ្ឌលគិរីបានដាក់កម្លាំងចុះល្បាតចំនួន ៤-៥គោលដៅ ដើម្បីរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ។ លោកស្នងការខេត្តមណ្ឌលគិរីបានបន្ថែមទៀតថាការឃាត់ក្មេងៗដើម្បី ជំរិតទារប្រាក់ទាំងយប់អាធាត្រសួរថា តើក្មេងៗទាំងនោះទៅយកលុយមកពីណា ដើម្បីជាថ្នូរនឹងការដោះលែង ។
លោកស្នងការបានបព្ជាាក់ថា លោកធ្វើការស្រាវជ្រាវ និងចាត់វិធានការណ៌ដើម្បី សួររកអ្នកណាដែលនិយាយបំភ្លើសនូវករណីចាប់ជំរិតទារប្រាក់នោះ គឺជាការបំភ្លើសសុទ្ធសាធគ្មានមូលដ្ឋានច្បាស់លាស់ ។ លោកក៏បានស្នើសុំឲ្យ អង្គភាពឆន្ទះយុវជន ជួយបកស្រាយបំភ្លឺអំពីបញ្ហានេះផងដែរ ៕