Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ផាត សុផាន់ណា អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ដូង ទើបឡើង​ថ្មី កំពុង​ដើរ​តាម​គន្លង​មេច្រក​ទ្វារ​ចាស់

ខេត្តបាត់ដំបង៖ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា លោក ផាត សុផាន់ណា អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិដូង  បាន​និង កំពុងបើកដៃ​ឱ្យពលករខ្មែរ​ចំណាកស្រុកចេញទៅ​រកការងារធ្វើនៅ​ក្នុងប្រទេសថៃ ជាថ្នូរ នឹងការទទួលបានលាភសក្ការះ​ចែកគ្នាដាក់ ក្នុងហោប៉ៅតាមរបៀបពុករលួយជាប្រព័ន្ធ ។

ប្រភពពីក្រុមពលករដដែលឲ្យបន្ថែមថា លោក ផាត សុផាន់ណា មេប៉ុស្តិ៍ប៉ូលីសច្រកទ្វារដូង ទើបទទួលបានតំណែងឡើងថ្មី កំពុងដើរតាម​គន្លងចាស់ លោក សៅ ប៊ុនរិទ្ធ (អតីតមេប៉ុស្តិ៍ប៉ូលីសច្រកទ្វារដូង) គឺជាមន្ត្រីហ៊ានប្រព្រឹត្តអំពើពុករលួយដោយមិនខ្លាចក្រែងញញើតជាមួយ​ ថ្នាក់លើឡើយ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកនិយម ដែលសព្វថ្ងៃ គាត់រកចំណូលសេដ្ឋកិច្ចតាមរយៈធ្វើប័ណ្ណព្រំដែន និង​ប្រភពចំណូលផ្សេងៗទៀត ក្នុងថ្ងៃៗ រាប់សែនបាតដូចជា ធ្វើសៀវភៅឆ្លងដែនមួយក្បាល២០ដុល្លារ ល្មើសពីអនុក្រឹត្យលេខ៦៨ ។

ប្រភពដដែលបានឲ្យដឹងថា សកម្មភាពបែបនេះ គឺខាងប៉ូលីសច្រកទ្វារ និងកូនចៅលោក ផាត សុផាន់ណា ពិតជាមានការបើកដៃឱ្យ​ពលករ​ខ្មែរចំណាកស្រុកចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយមានការឃុបឃិតគ្នាជាមួយក្រុមមេខ្យល់​តាមរយៈការលួចធ្វើ​ប័ណ្ណក្លែងក្លាយ ឬប៉ាស័្ពរក្លែងក្លាយឲ្យពលករចូលទៅថៃដោយខុសច្បាប់ជាថ្នូរនឹងការទទួលបានលាភសក្ការៈចែកគ្នាដាក់ក្នុងហោប៉ៅតាម​របៀបពុករលួយជាប្រព័ន្ធធ្វើបាបពលករខ្មែរខ្លួនឯង ឲ្យថៃប្រមាថមើលងាយចាប់ដាក់គុកនិងវាយធ្វើបាប មិនតែប៉ុណ្ណោះ លោក ផាត សុផាន់ណា មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូងមានការដាក់ពង្រាយកម្លាំងជាច្រើនទៀត ក្រោមការគ្រប់គ្រងបើកច្រករបៀងមួយទៀត ដែលគេនិយមហៅ ថាច្រកស្វាយចេក(ដើមចាន់គីរី ) ស្ថិតនៅខាងលិចច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពេលកណ្តាលយប់និងទៀបភ្លឺរាប់រយនាក់ក្នុងមួយយប់ៗ ។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោក ផាត សុផាន់ណា ដែលទើបនឹងឡើងកាន់តំណែងជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង​ថ្មីៗ រួចមកមិនទាន់អង្គុយកៅអីខ្លាញ់ឲ្យបានក្តៅគូថផងស្រាប់តែធុំក្លិនមិនសូវស្រួលឡើយ ខណៈដែលពលករខ្មែរចេញចូលទៅធ្វើការនៅ​ប្រទេសថៃ កំពុងរងការឈឺចាប់ក្តៅក្រហាយកាន់តែខ្លាំងឡើងៗជាមួយនឹងទង្វើរបស់លោក ផាត សុផាន់ណា ដែលកំពុងក្តោបអំណាច​យ៉ាងព្រហើន ល្មើសទៅនឹងអនុក្រឹត្យលេខ៦៨ របស់រាជរដ្ឋាភិបាលនិងបទបញ្ជាក្រសួងមហាផ្ទៃក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែល​បច្ចុប្បន្ននេះ លោកផាត សុផាន់ណា ប្រើអំណាចជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង​ ដើម្បីជម្រិតទារប្រាក់ពីពលករខ្មែរយ៉ាងចាស់​ដៃបំផុត​ នៅចំណុចច្រកដូងនេះ ដោយគ្មានញញើតកោតខ្លាចចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្លាប់បានដាក់ការស៊ើប​អង្កេតត្រួតពិនិត្យនិងចាត់វិធានការពីភាពមិនប្រក្រតីនេះជាច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធនឹងមន្ត្រីជំនាញដែលតែងតែយកលុយ​លើសពីលិខិតបទដ្ឋានតាមច្បាប់កំណត់និងរំលោភលើការផ្តល់សិទ្ធសេវាអនុគ្រោះដល់ប្រជាពលរដ្ឋ។

ប្រភពបានបន្តឲ្យដឹងទៀតថា កូនចៅក្រោមឪវាទ របស់លោក ផាត សុផាន់ណា កំពុងតែប្រមូលប្រាក់ពីពលករ ចំណាកស្រុកដែលមាន​បំណង វិលត្រឡប់មកពីធ្វើការនៅប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត និងចេញទៅធ្វើ ការនៅប្រទេសថៃដោយខុស ច្បាប់តាមរយៈមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី ២០០០បាត ទៅ ២៥០០បាត ។

សេចក្តីរាយការណ៍បានឱ្យ ដឹងថា ពលករចំណាកស្រុក ដែលត្រឡប់មកវិញក្នុងម្នាក់ៗ ត្រូវបានទាហានថៃ ទារប្រាក់ ២០០បាត និងត្រូវ​បានក្រុម ប៉ូលិសអន្តោប្រសេវន៍របស់ លោក ផាតសុផាន់ណា ទាមទារ ប្រាក់ចំនួន ៣០០បាតបន្ថែម ទៀត ទើបឱ្យចូលមកទឹកដី កំណើត​របស់ខ្លួនវិញ ។

ពលករខ្មែរបានឲ្យដឹងបន្ថែមថា ប្រសិនបើមិនបង់លុយទៅឱ្យ លោក ផាត សុផាន់ណា ទេ គឺមិនអាចចូលមកស្រុកកំណើតទាន់ពេល វេលានោះទេ គឺត្រូវបានអាជ្ញាធរទាហានរបស់ថៃ គំរាមចាប់ វាយដំមិនខានប្រសិនបើយឺតយ៉ាវនោះ? ដោយខ្លាចអំណាចរបស់ លោក​ផាត​សុផាន់ណា ពលករខ្មែរបានសម្រេចចិត្តបង់លុយឱ្យទៅក្រុមប៉ូលិស អន្តោប្រវេសន៍រូបនោះ? តាម រយៈមេខ្យល់របស់ពួកគេ ។​ ប្រភពបន្ត​ថា ពលករខ្មែរត្រូវក្រុមប៉ូលិសអន្តោប្រវេសន៍ដែលជាកូនចៅ លោក ផាត សុផាន់ណា ប្រើប្រាស់ ពាក្យគំរាមចាប់បញ្ជូនទៅស្នង ការខេត្តបាត់ដំបងដាក់គុក បើ មិនធ្វើតាមការបង្គាប់របស់មេ ខ្យល់នោះទេ? ។

ដូច្នេះហើយទើបប្រជាពលករខាងលើបានសំណូមពរដល់ លោក គៀត ច័ន្ទថារិទ្ធ មេប៉ូលិសអន្តោប្រវេសន៌ម៉ាស្រុកខ្មែរ និងលោក​ ឪម​ យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស្រាវជ្រាវនូវទង្វើរបស់លោកផាត សុផាន់ណា ដែលថ្នាក់លើមិនគួរមើល​រំលងពីទង្វើរបស់ លោក ផាត សុផាន់ណា នោះទេ ? ដោយឡែក លោក ផាត សុផាន់ណា អង្គភាពយើងមិនអាចទាក់ទង​សូមការបំភ្លឺ​លំអិតជុំវិញករណីខាងលើនេះបាននោះទេ? ។

ពាក់ព័ន្ធការលើកឡើង ខាងលើនេះ អង្គភាព យើងមិនអាចសុំការបកស្រាយបំភ្លឺពី លោក ផាត សុផាន់ណា មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូងថ្មីៗបានទេ? ។

cy1106 (1)

cy1106 (2) cy1106-a cy11061

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!