Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ឆែ សុធា ប្រធាន​សាខា​គយ​ខេត្ត​បន្ទាយ​មាន​ជ័យ ពិត​ជា​​មហា​អស្ចារ្យ​មែន..!

(​ខេត្ត​បន្ទាយមានជ័យ​)៖ ប្រធាន​សាខាគយខេត្ត​បន្ទាយមានជ័យ លោក ​ឆែ សុធា ត្រៀម​ពន្យាកំណើត​ជា​លើក ទី​២​ក្រោយ​ ពី​សម្តេចតេជោ ហ៊ុន ​សែន ​បាន​អនុញាតិឲ្យ​សុពល​ភាពឲ្យ​មួយ​ឆ្នាំ​គិត​ត្រឹម ពី​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ទើបអស់​សុព​ល​ភាព​ ។

​បើ​យោង​តាម​ប្រភពពីនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថា​ លោក ឆែ សុធា កើត​នៅ​ថ្ងៃទី ១០​ខែ​ធ្នូរ​ឆ្នាំ​១៩៥៧  គិត​រហូត​មកដល់​ពេល នេះ​លោក​ឆែ សុធា​មាន​អាយុ​បាន ៦២​ឆ្នាំ​ហើយ​ដែល​ល្មម ត្រូវ​ចូល​និវត្តន៍ តែ​បុគ្គល​លោក​ ឆែ ​សុធា រូប​នេះ​មិន​ចង់​ចូល និវត្តន៍​រួច​បាន​ក្រាញននៀល សុំ​សម្តេចតេជោ ​ហ៊ុន ​សែន ដើម្បី​ពន្យា​កំណើតបាន​មួយ​ឆ្នាំ​ទៀត​។​ លោក​បាន​សុំ​អនុញ្ញាតិ្តឲ្យបាន​នៅ​បម្រើ​ការងារ បន្ត ទៀត​ដោយ​ក្តី​អនុគ្រោះ ។ បន្ទាយមានជ័យ​ថ្ងៃ ទី​៣០ ​ខែតុលា​ ឆ្នាំ​២០១៧ ។​ លើ​លិខិត​នោះ សម្តេច នាយករដ្ឋមន្ត្រី​ បាន​ចារជូន​ឯកឧត្តម​គុណ ញឹម ​ស្នើ​រក្សាទុក រហូត​ក្រោយ​បោះឆ្នោត​២០១៨ ដើម្បី​គ្រប់គ្រងដោយ​ពេលនេះ​ជា​ករណី​ពិសេស​។

សូម​បញ្ជាក់​ផង​ដែរថា​ កាល​ថ្ងៃទី​១៤ ​ខែ​កុម្ភ​: ឆ្នាំ​២០១៨ បាន​បែកធ្លាយ​នូវលិខិត​ ១​ច្បាប់​ ដែល​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​បាន​សរសេរ ផ្ញើរ​ជូន​សម្តេច​តេជោ​​ ហ៊ុន សែន ​១​ច្បាប់ សូម​គោរព​ជូន សម្តេច​តេជោ ហ៊ុន​ សែន ​នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេសកម្ពុជា ​សំណើសុំ​ពន្យាអាណត្តិ​បម្រើ​ការងារ រយ​:​ពេល​ ១​ឆ្នាំ​បន្តទៀត ចាប់ពី​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ឆ្នាំ​២០១៨ ។​

​ក្នុង​លិខិត​នេះ​បាន​រៀប រាប់​ថា​សព្វថ្ងៃនេះ ខ្ញុំបាទ​បាន​បម្រើ​ការងា​រ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​និង​បាន​ខិត ខំ​បម្រើ​ជាតិ​មាតុភូមិ ទទួល​បាន​សមិទ្ធផល សំខាន់ៗ​ដូចជា ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ​បាន​ខិតខំ​អនុវត្ត​យុទ្ធ សាស្ត្រ​កៀងគរ​ចំណូល របស់​រាជរដ្ឋាភិបាល ដោយ​ធ្វើឲ្យ​ចំណូល ពន្ធគយ​នៅ​ខេត្ត បន្ទាយមានជ័យ មាន​ការកើនឡើង គួរ​ជាទី​មោទន​:​និង ថែមទាំង​បាន​បង្ការ​និង បង្ក្រាប​នូវ​រាល់​បាតុភាព អសកម្ម​នានា​ដែល​ធ្លាប់ កើតមាន​កន្លង​មក​ដោយ ជន​ឆ្លៀតឱកាស​មួយចំនួន ខ្ញុំបាទ ជា​អនុប្រធាន​គណ​:​ពង្រឹង ស្រុក​មង្គល​បូរី​និង​ជា ប្រធាន​គណ​:​ពង្រឹង ឃុំ​ឬ​ស្សី​ក្រោក​ចំនួន ១៧ ភូមិ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ លើសពីនេះ​ទៀត ខ្ញុំបាទ​ក៏​ជា​អនុប្រធាន​គណ​: ពង្រឹង​ឃុំ​ព្រែកកំជពឹស ១៧​ភូមិ​ស្រុក​ខ្សាច់ កណ្តាល​ខេត្ត​កណ្តាល ផងដែរ​។​

​សូម​រំលឹក​ថា លោក​ឆែ សុធា ធ្លាប់​មន្ត្រី ជា​ថ្នាក់ដឹកនាំ​សា ខា​គយ​ខេត្ត​មួយចំនួន ហើយ​ចុងក្រោយ​បាន មក​ធ្វើជា​ប្រធាន​សាខា គយ​ខេត្ត​បន្ទាយ​មាន ជ័យ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៥​កន្លងមកនេះ  រួច​ត្រូវ​ចូលនិវត្តន៍ នៅ​ថ្ងៃ​ទី​១១​ធ្នូ​ឆ្នាំ​២០១៧ តាម​ច្បាប់​ស្តី ពី​សហលក្ខន្តិក​: មន្ត្រីរាជការ​ស៊ីវិល​។​

​លោក​ឆែ​សុធា កាន់​ជា​ប្រធាន សាខា​គយ​និង​រដ្ឋា​ក​រខេត្ត​បន្ទាយមានជ័យ​នេះ មាន​អាកប្ប​កិ​រយា ក្រអឺតក្រទម សំដីសំដៅ​មិនសូវ​រាក់ទាក់ទឹកចិត្ត ចង្អៀតចង្អល់ រើសអើង​ពេលមក​បំពេញ​ការងារ នៅ​បន្ទាយមានជ័យ​នេះ ក្នុងនាម​ជា​ប្រធាន សាខាគយ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គេ​សង្កេត ឃើញ​មាន​បញ្ហារ ច្រើន​កន្លងមក​ដែលមន្រ្តីនៅក្រោមឪវាទ ពុំមានការពេញចិត្តផងដែរ ។​

មជ្ឈដ្ឋានមន្រ្តីគយបានលើកឡើងថា មន្រ្តីគយខេត្ត​បន្ទាយមានជ័យមានតែលោក ឆែ​ សុធា នេះទេ ដែលចេះធ្វើការងារបានល្អនោះ ហើយអ្នកដទៃទៀត មិនចេះធ្វើការងារទេ ? ករណីពន្យាកំណើតរបស់លោក ឆែ​ សុធា ពិតជាសែនមហាលោតផ្លោងមហាអស្ចារ្យមែន ។ ​

ជុំវិញករណី​ខាងលើនេះ​អង្គភាព សារព័ត៍មាន​យើង មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ណា មួយ ពី​លោក​ឆែ​សុធា​ប្រធាន សាខា​គយ​និង​រដ្ឋា​ក​រ ខេត្ត​បន្ទាយមានជ័យ បានឡើយ ​៕

chhesothea650

letterchhesothea

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!