Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុម​ឈ្មួញ​សម្រុកនាំ​ម៉ូតូអត់​ពន្ធ​​​ចេញ​​ពីប្រទេស​​វៀតណាម​​ មក​លក់​ក្នុង​ទឹកដី​ខ្មែរ ឆ្លង​ដែន​តាម​ច្រក​ទ្វេភាគី​សំរោង នៅស្រុក​ចន្រ្ទា

(ស្វាយរៀង) ប្រភព​ពី​ប្រជា​ពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​ទ្វេរ​ភាគីសំរោង ក្នុង​​ស្រុ​ក​​ចន្ទ្រា ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ចាប់ពីដើមខែ​មករា ឆ្នាំ២០១៩ មកដល់ពេលនេះ ក្រុមឈ្មួញបានសម្រុកនាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម ចូលតាមច្រករបៀងសំរោង ដែលនៅខាង​លិច​ច្រកទ្វារតំបន់ព្រំដែនទ្វារសំរោង ប្រមាណជា៣០០ម៉ែត្រ ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកចន្រ្ទា ដែលក្នុង១ថ្ងៃៗ មានជនជាតិ​វៀតណាមជិះម៉ូតូចូលមកយ៉ាងប្រសេកប្រសាច ខ្លះជិះកាត់តាមវាលស្រែ ឬតាមភ្លឺស្រែ រាប់សិបគ្រឿង ចំណែកអ្នកប្រមូលទិញវិញ គឺដឹកតាមរថយន្តយីឌុប ឆ្ពោះទៅកាន់ខេត្តស្វាយរៀង និងចែកចាយទៅតាមបណ្ដាខេត្តផ្សេងទៀត រួមទាំងរាជធានីភ្នំពេញផងដែរ ។

មន្ត្រីដដែលបន្តទៀតថា ក្នុងមួយជើងរថយន្តយីឌុបមួយគ្រឿង អាចដឹកម៉ូតូបានពី៧០គ្រឿង ទៅ១០០គ្រឿង ដែលម៉ូតូឈ្មួញនាំចូល​ដោយខុសច្បាប់ទាំងនេះ គឺប្រភេទហុងដាសេ១១០ ម៉ាកវ៉េវ ហៅ ឆ្លាម មានតម្លៃដល់ដៃឈ្មួញខ្មែរ ក្នុង១គ្រឿង ចាប់ពី៥៨០ដុល្លារ រហូតទៅ៨០០ដុល្លារតាមស៊េរី ឬម៉ូតូថ្មីល្អ ។

បើតាមឈ្មួញរកស៊ីទទួលទិញម៉ូតូពីវៀតណាមម្នាក់ បានបង្ហើបឲ្យដឹងថា គេទទួលទិញពីវៀតណាម ជាម៉ូតូនាំចូលថ្មីៗ ឬជាម៉ូតូចាញ់​ល្បែង ដោយយកមកលក់បន្តឲ្យទៅឈ្មោះ បញ្ញា នៅក្រុងស្វាយរៀង ដែលជាអ្នកប្រមូលទិញបន្ត បន្ទាប់ពីបង់ប្រាក់ឲ្យមន្ត្រីកងរាជ​អាវុធហត្ថខេត្ត-ស្រុក និងមន្ត្រីនគរបាលខេត្ត-ស្រុក ដែលឈរជើងនៅច្រកព្រំដែនទ្វេភាគីសំរោង ក្នុង១គ្រឿង១លានដុង។

 

ជាងនេះទៅទៀត ក្រុមឈ្មួញខ្មែរ និងវៀតណាម រកស៊ីនាំម៉ូតូចូលគេចពន្ធទាំងនេះ បានប្រាប់ឲ្យដឹងទៀតថា ឈ្មួញកណ្ដាល​តែងតែ​ទទួលទិញម៉ូតូខុសច្បាប់បែបនេះជាច្រើនឆ្នាំមកហើយ ដោយបន្តលក់ចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗទៀត ដែលជួនកាល ម៉ូតូ​ខ្លះមានជាប់ស្លាកលេខវៀតណាមថែមទៀតផង។

 

ពាក់ព័ន្ធករណីនាំចូលម៉ូតូដោយខុសច្បាប់នេះ មន្ត្រីសាខាគយ និងរដ្ឋាករ ប្រចាំច្រកព្រំដែនទ្វេភាគីសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបដិសេធតាមទូរសព្ទ័ កាលពីព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០១៩នេះថា មន្ត្រីមិនបានដឹងច្បាស់ទេ ប៉ុន្តែលោកបានឆ្លើយដាក់បន្ទុកលើ​មន្ត្រី​​គយប្រចាំការនៅច្រកសំរោង ជាអ្នកទទួលខុសត្រូវ។

សារព័តមានគេហទំព័រ​ សម្លេងយុវជន មិនអាចសុំការបំភ្លឺពីលោក សុខ ម៉ក់ ប្រធាននគរបាល​អន្តោ​ប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន​ទ្វេភាគីសំរោង បាននោះទេ ?​ ៕

aunpoanmonyroat_kunnhoem

cy.05 cy.04 cy.02 cy.01 cy.06

 

 

Filed in: ខេត្តស្វាយរៀង, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!