Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឈ្មួញ តាំង អៀង កាប់​បំផ្លាញ​ព្រៃឈើ​ក្នុងដែ​ន​​​ជម្រក​សត្វព្រៃ​ភ្នំសំកុស និង​តំបន់​អភិរក្ស​ជួរ​​ភ្នំ​ក្រវាញ​ សង្ស័យ​ក្រុមហ៊ុន​ MDS បើក​ដៃ​ឲ្យដឹកជពា្ជូនចេញ​ទៅវៀតណាមដោយស៊េរី​គ្មានចំណាត់ការ ?

ខេត្តពោធិសាត់៖  រហូត​មក​ដល់​ពេល​នេះ លោ​កឧត្តម​សេនីយ៍​ឯក ហុង វិណុល មេ​បញ្ជា​ការរង​កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស​និង​ជាប្រធា​​ន​​ប្រ​​ចាំ​ទិ​ស​​ទី​៣ ​នៃគណៈកម្មការជាតិបង្ក្រាបប​ទ​ល្មើ​ស​ព្រៃឈើ​ នៅតែ​មិ​​នទាន់​មានចំណាត់ការទប់​​ស្កាត់និង​បង្ក្រាប​ទៅលើ​សកម្មភាព​របស់លោក​ឧកញ៉ា តាំ​ង អៀង ដែលកំពុងកេណ្ឌកម្មករឲ្យ​​ចូលទៅ​កា​ប់​​បំផ្លាញ​ព្រៃឈើនៅក្នុងតំ​បន់ព្រៃការ​​ពារ​ ជម្រក​សត្វព្រៃ​ និង​ព្រៃ​អភិរក្ស នៅស្រុកវាល​ វែ​​ង​ និង​ស្រុក​ភ្នំក្រ​ញ​ ហើយ​ដឹកជញ្ជូន​ចូលទីតាំ​​ង​ក្រុ​មហ៊ុន អឹម ឌី អេស​(MDS)របស់លោកឧក​ញ៉ា​ ទ្រី ភាព ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ក្រោ​យពេល​អារច្រៀក​រួច​ទើប​ឧកញ៉ា តាំង អៀ​ ង ធ្វើសកម្មភាពដឹកជញ្ជូនចេញទៅប្រទេសវៀត​​ណាម​​យ៉ាងរលូ​​ន​ដោយមាន​ការឃុបឃិត បើក​​ដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីបរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូលលុ​យចែក​​គ្នា​ធ្វើ​មាន​ធ្វើបាន​ ​។

taingeangchk

ប្រភព​​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់ក្នុងដែនការពារជម្រក​សត្វព្រៃ​ ស្រុក​ វាលវែង និងតំបន់អភិរក្សជួរភ្នំក្រវាញភាគ កណ្តា​ល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ កំពុងរងការ​ កាប់បំផ្លាញយ៉ាងពេញបន្ទុកពីសំណាក់​ឧកញ៉ា តាំង អៀង ​ជាមេឈ្មួ​ញ​ឈើដុះស្លែ​នៅតែបន្ត​ស​កម្មភាព​កាប់​ឈើយ៉ាងរាលដាល​​ចូលទៅ​ក្នុង​ដែ​នជម្រកសត្វព្រៃភ្នំសំកុសនិងតំបន់អភិរក្សជួរភ្នំំក្រ​វាញភាគកណ្តាល​​ រួចដឹកជញ្ជូនចូ​ល​ក្នុង​ក្រុម​ហ៊ុ​ន​MDS​ដើម្បីអារច្រៀ​​ក ហើយដឹកជ​​ញ្ជូនចេ​​ញ​វិញ​យ៉ាង​រលូន​ដោយដឹ​កជញ្ជូន​ឈើចេញពី​​ស្រុ​​ក​វាលវែង​ ខេត្តពោធិសាត់ នាំយក​ទៅលក់​​នៅ​ប្រទេសវៀត​ណាម​តាមច្រកព្រំ​​ដែន​ក្នុងស្រុក​ស្នួល ខេត្តក្រ​ចេះ និង​ច្រកព្រំដែនក្នុងស្រុកមេ​មត់ ខេត្ត​ត្បូង​ឃ្មុំ គឺ​​គ្មានសមត្ថកិ​​ច្ច​ណា​ហ៊ានប៉ះ​​ពាល់​បានឡើ​​យ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ខេត្តពោធិសាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឧកញ៉ា តាំង អៀង បាន​ចំណាយ លុយ​រាប់សែន​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​ឈើ​និងដឹកជ​​ញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិសាត់ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬសមត្ថ​​កិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ ហើយដែ​​លគេ​ដា​ក់​ការសង្ស័យ​ថា ​មេ​ឈ្មួញ តាំង អៀង អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារមាន​​ការឃុ​​បឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបា​ ល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធជា​​ច្រើនស្ងាប័​​នទៀត​​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយចែក​​គ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

គួររំឭកថា​គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្រោមការ​ ដឹកនាំបញ្ជាពីនាយឧត្តមសេនីយ៍​ សៅ សុខា អគ្គបញ្ជការរងកងយោធពលខេមរភូមិន្ទ​និងជា​​មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេសដែ​ល​ត្រូវបានសម្តេចតេជោ​នាយក រដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំងឲ្យដឹកនាំការបង្ក្រាបបទល្មើស​ ព្រៃឈើនៅទូទាំងប្រទេសផងដែរ ហើយក៏ត្រូវ​បាន​លោក​នាយឧត្តមសេនីយ៍ សៅ សុខា បង្កើ​តសមាសភាពដឹកនាំបញ្ជា​ដែលកំណត់ក្នុងផែន​ការប្រចាំទិសនិមួយៗក្នុងនោះដែរលោកឧត្តមសេនីយ៍ឯ​ក ហុង វិណុល ជាប្រធានទទួលទិស​ ទី៣​ ដើម្បីចុះល្បាតបង្ក្រាបនិងទប់ស្កាត់បទល្មើ​​សផ្សេងៗពាក់ព័ន្ធនឹងការកាប់បំផ្លាញធនធានធម្មជាតិ​។​

ផ្ទុយទៅវិញលោក ហុង វិណុល ដែលប្រជា​ពល​រដ្ឋរិះគន់ថា​រូបលោក​ពុំបានយក​ចិត្តទុកដាក់ចំ​ពោះ​ការងារដែលលោកនាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ឲ្យនោះទេ ទើបបានបណ្តែត​បណ្តោ​យ​ឲ្យ​មេ​ឈ្មួញ តាំង អៀង ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស (MDS) របស់​ឧកញ៉ា​ ទ្រី ភាព ដែល​ហួស​សុពល​ភាពជា​យូរ​មកហើយ​នោះ ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ តាម​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ​ទោះបីជាគេឃើញបទ​ល្មើសនឹងភ្នែក​គឺជាក់ស្តែង​ឈើ​ដែល​មេ​ឈ្មួញ តាំង អៀង និង​បក្ខពួក​កំពុង​ប្រមូល​ទិញនេះ​ ភា​​គច្រើន​ជា​ឈើ​ប្រភេទ​ធ្នង់ គ្រញូង បេង នាងនួន និង​ឈើ​រាជ​កុល​ជាដើម គឺ​សុទ្ធតែជា​ឈើមាន​​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​នាំចេញទៅប្រទេសវៀតណា​ម។​

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តាំង អៀង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ​រូបនេះ បានចំណា​​យលុ​​យ​រាប់សែន​ដុល្លារ​ឲ្យ​បក្ខពួក​របស់ខ្លួន ប្រមូ​​លទិ​​ញ​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុ​​ស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគកណ្តា​​ល យ៉ាង​ពេញបន្ទុក​ដូចនេះហើយ​នៅតែ​លោក​ ហុង វិណុល​ ប្រធានប្រចាំទិសទី៣​ ដែលមា​ន​ភា​រកិច្ចបង្ក្រាប ​ហើយបែរជាមិនបង្ក្រាបក៏ព្រោះ​តែខ្លាចបែកឆ្នាំងបាយ​​រួមរបស់​​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់ក៏ដូច​ ជា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថានខេត្ត​​ពោធិសាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ នាំគ្នា​សម្ងំស្ងៀម​ក្នុងខណៈដែល​មេ​ឈ្មួញ តាំង អៀង បំផ្លាញ​ព្រៃឈើ​ក្នុងស្រុកវាល​​វែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រង្គាល ។​

ហេតុដូចនេះហើយ​ទើបប្រជាពលរដ្ឋបានស្នើសុំ​​ដល់សម្តេចតេជោ ហ៊ុន សែន ដោយក្តីមេត្តាជួ​​យអន្តរាគមន៍ទប់ស្កាត់ និងចាត់វីធានការ ជាបន្ទាន់ផងពីព្រោះ​មេឈ្មួញ តាំង អៀង ទំនង​ជា​បាន​ទទួល​អាជ្ញាសិទ្ធិពិ​​សេស​ពី​ក្រុមហ៊ុន​ អឹម ឌី អេស​(MDS) របស់​ឧកញ៉ា ទ្រី ភាព​ ក្នុងការកា​​ប់បំផ្លាញ​ព្រៃ​ឈើ និង​ដឹកជញ្ជូន​ចូលមកក្នុងទី​​តាំងស្តុកដ៏ធំមហិមាមួយកន្លែងនេះដើម្បីអារច្រៀករួច​ លើកឡើ​​ង​រថយន្ត​យី​ឌុបដឹក​បន្តយក​​ទៅលក់​នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​ ដែលការ​ ប្រព្រឹត្ត​បទល្មើសព្រៃឈើ​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់បានធ្វើការព្រ​ មានទៅដល់ការដកតំណែងចៅហ្វាយខេត្តមួយចំនួនរួមទាំងមន្ត្រីដទៃទៀត​ដែលជាប់ពាក់ព័ន្ធ​នឹងការទទួលសំណូកពី​បទល្មើសព្រៃឈើ​នាពេ​លកន្លងមកនេះ ដោយអនុវត្តន៍​នូវអភិក្រមទី៥​របស់ប្រមុខរាជរដ្ឋាភិបាននៃកម្ពុជា​។​

អង្គភាពគេហទំព័រពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះ​យើងនឹងរង់ចាំទទួល ព័ត៌មានថ្មីៗ បន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ ៕​

c7 c

c1 c2 c4 c5

Filed in: ខេត្តពោធិសាត់, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!