Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ទុំ ណូ ពិត​​​ជា​អច្ចារ្យ​មែន ? ហ៊ាន​ជះទឹក​លុយ​ទៅ​ឲ្យ លោក គុណ ញឹម អគ្គនាយក​គយ​ និងរដ្ឋាករ រាប់​សែន​ដុល្លារ​ដើម្បីបាន​តូឡើងកាន់​តំណែង​ជាប្រ​ធានសាខាគយខេត្តព្រះសីហនុនេះ…!

ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ អួតអាង​ប្រាប់​មន្ត្រី​គយ និង​មន្ត្រី​នៃ​ស្ថាប័ន​ផ្សេងៗ ឱ្យដឹង ពី​ការ​ជះ​ទឹក​លុយ​ទៅឲ្យ លោក​គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ រាប់សែន​ដុល្លារ​ដើម្បី​បាន​តូ​ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​នេះ បាន បើ​គ្មាន​ការ​ជះ​លុយ ឲ្យ​មេទេ គាត់​មិន​អាច អង្គុយ នៅ​កន្លែង​ខ្លាញ់​បាន​ស្រួល​បែប​នេះ​ឡើយ ។​

​ករណី​បែកធ្លាយ​រឿង អាស្រូវ​លោក​ទុំ ណូ យកលុយ​ទៅ​ជះ អគ្គនាយក​គយ​និង​រដ្ឋាករ រាប់សែន​ដុល្លារ បាន​ល្បី​រន្ទឺ តៗ​គ្នា ដូច​ទឹកបាក់​ទំនប់​អ៊ីចឹង ធ្លាយ​ចេញ​ពី​ខេត្ត​ប៉ៃលិន រហូតដល់​ខេត្ត​ព្រះសីហនុ ។​ករណី បែកធ្លាយ​រឿង​អួត​ជះ​លុយ នេះ​បានលឺ និង​ដឹង​ដល់​មេៗ​នៅ​ខាងលើ លោក ទុំ ណូ មេ សាខាគយ​ខេត្ត​ព្រះសីហនុ ភ័យ បញ្ជា​ឲ្យ​កូនចៅ ដើរ​បិទ បាំង មិន​អោយ​សារព័ត៌មាន ចុះ​ឡើយ ព្រោះ​ខ្លាច​លោក​គុណ ញឹម ខឹង អស់តំណែង ប៉ុន្តែ​ទោះបីជា​ព្យាយាម​បិទបាំង​យ៉ាងណាក៏ដោយ​ក៏​ព័ត៌មាន​នេះ​បាន​បែកធ្លាយ​អស់ ។​

​ប្រភព​មន្ត្រី​បាន​ទម្លាយ​បន្ត​ឲ្យដឹងថា ចាប់តាំងពី​លោក​ទុំ ណូ បាន​ចូល​កាន់តំណែង​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ភ្លាម​គឺ​គាត់​មិន​ដែល​ខ្វល់​អំពី​ច្បាប់ទម្លាប់​អ្វី​ទេ និយាយ​រួម​គឺ​បាន​រឹតបន្ដឹង និង ដាក់​គំនាប​មន្ត្រី​អោយ​រាយ​ការក្ដោបក្តាប់​ប្រភព​សេដ្ឋកិច្ច​គ្រប់​ច្រកល្ហក​ទាំង​អស់ ដើម្បី​ស្រង់​ដើមពី​ប្រភព​ចំណូល​ខ្មៅ ដែល​កន្លងមក​ក្រុម​មន្ត្រី​គយ​ខឹលខូច​មួយចំនួនបា​ន​លាក់​ទុក​ចែក​គ្នា​ច្រកចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះ ។​

​រាល់​ទំនិញគេចពន្ធ​ជាច្រើន របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង តាំងពី លោក​មេ​គយ​រូបនេះ មក កាន់ ដំណែង ដែល​វា​ហាក់បីដូចជា​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ដឹង​ពី​ច​រឹក មេ​គយ​រូបនេះ ចូលចិត្ត ស៊ី លុយ ក្រោម​តុ អ៊ីចឹង​ហើយ​ទើប​ក្រុម​ឈ្មួញ​ធំៗ​សម្រុក​នាំ​ទំនិញ​គេច​ពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ខេត្ត​មួយ​នេះ​។​

​មន្ត្រី​បាន​លើកឡើង​អោយដឹងទៀតថា​៖​ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​គ្រប់​ទំនិញ​ចម្រុះ​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ជ្រក​ក្រោម​ការបង់ពន្ធ​ទាប​ជា​ប្រភេទ​ទំនិញ​ចម្រុះ ឬ​គ្រឿងបន្លាស់​ទំនិញ​ថោកៗ ត្រូវ​លោក​មេ​គយ​ទុំ ណូ​ស៊ី​យ៉ាង​ត្រជាក់​ល្ហឹម​តែម្តង​។​

​និយាយឲ្យចំ គឺ​អំពើពុករលួយ ជា​ខ្សែបណ្ដោយ​នេះ​គឺ​ត្រូវបាន​លោក​មេ​គយ ទុំ ណូ មិន​បាន​កែរ​ប្រែ ឫ​លុបបំបាត់​នោះទេ បែរ​ជា​កំពង់តែ​រួមដៃគ្នា​បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់​ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ដាក់​ការប្រមូល​លុយ​គ្មាន​វិក័យប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ និង​រួម​ទាំង​ផែ​ឯកជន​តូចៗ ក្តោម​ក្តាប់​យ៉ាងណែ​ន​ក្នុង​ដៃ ហើយ​ចំណូល​គ្មាន​វិក័យប័ត្រ​ប្រមាណ​៧០%​ត្រូវ​ធ្លាក់​ចូល​ហោប៉ៅ​លោក​ទុំ ណូ និង​បក្ខពួក​។​

​ករណី​ទំនិញ​ពន្ធ​សំខាន់ៗ ថ្លៃៗ​មួយចំនួនធំ ត្រូវបាន​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ទុំ ណូ បង្វែរ​មក​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ​។​ការសម្រេច​ពន្ធ ទៅលើ​មុខទំនិញ​ផ្សេងៗ​គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​តែ​បបូរមាត់​មេ​គយ​ថ្មី ដែល​បាន​ធ្វើឱ្យ​ថវិការ ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​លោក ទុំ ណូ និង​បក្ខពួក​ជា​អ្នករៀបចំ​ថ្មី​ទាំងអស់​។ ហើយ​ដែល​ទង្វើ​បែប​នេះ​បាន​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់​សឹប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ ។​

​សូមបញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ព្រះសីហនុ លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ តំណាងឲ្យ លោក គុណ ញឹម បាន​ធ្វើ​ជា​អធិបតី ប្រកាស​ដោះដូរ និង តែងតាំង ទុំ ណូ ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ជំនួស លោក យ៉ឹក យូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ អោយ​ប្តូរ​ទៅជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ជំនួស​លោក គិន លី វិញ​ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​ន៍​នោះ​។​

​លោក ទុំ ណូ អតីត​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដែល​ល្បី​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវបាន​ដាក់​ពិន័យ បែរជា​ត្រូវបាន​តែងតាំង ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ នេះ​ជា​ឧទាហរណ៍​ស្រាប់​។​

​មន្ត្រី​ដ៏​ដែល​បាន​លើកឡើង​ថា ក្រោយពី​មាន​ការ ផ្លាស់ប្តូ រួច​ក៏​មាន​ការ​បែកធ្លាយ​រឿង អាស្រូវ​ថា ថ្នាក់លើ​មិនមាន គម្រោង​តែងតាំង​បុគ្គល ទុំ ណូ ទេ គឺ​មាន​អ្នក​ផ្សេង​ទៀត មក​ជំនួស កន្លែង​នោះ ប៉ុន្តែ​មន្ត្រី​ខ្លះ លើកឡើងថា​លោក ទុំ ណូបាន ចំណាយ​លុយរាប់ សែន​ដុល្លារ បានជា​គេចផុត​ពី​ការដកតំណែង​ដាក់ទណ្ឌកម្ម ហើយ​ថែមទាំង​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ទាំង​មិនបាច់​ប្រឹង​ទៀត ។​

​ប្រភព​បង្ហើប​ថា លោក​មេ​គយ​កូនកាត់ ទុំ ណូ ចាយ​លុយ​តូ​យក​ប៉ុស្តិ៍​ខ្លាញ់​នេះ​ប្រដេញ​គ្នា​រហូត​ដល់​ជាង​កន្លះ​លាន​ដុល្លារ ពី​អនុប្រធាន​សាខាគយ​ម្នាក់​ក្នុង​ខេត្ត​នេះ ។ វា​ពិត​មិនធម្មតា​មែន អ៊ីចឹង​ហើយ​បានជា​គាត់​ប្រឹង​ស្រង់ដើម​នោះ​។ តើ​កំណែទម្រង់​គយ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទើប​បាន​រីកចំរើន​នោះទេ បើ​មាន​តែ មុខ​មេ​គយ​ដុះ​ស្លែ​ដដែល​តែ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ ។​

​ពាក់ព័ន្ធ​និង​រឿង​ពុករលួយ លោក ទុំ ណូ ខាងលើ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័ ទំនាក់ទំនង​អង្គភាព​សារព័ត៌មាន​យើង​និង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់​ពន្ធ័បើមាន​ស្នើសុំ​បកស្រាយ នៅ​រាល់​ម៉ោង​ធ្វើការ ៕

kunnhoem-tumno

 

Filed in: ខេត្តព្រះសីហនុ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!