Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក យ៉ឹក យូ ប្រធាន​ការិយាល័យគយ និងរដ្ឋាករ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ល្បី​រន្ទឺ​ខាង​ប្រព្រឹត្ត​អំពើពុករលួយឃុបឃិតគ្នាជាប្រព័ន្ធ ?

ក្រុងព្រះសីហនុ : តាមប្រភពពីឈ្មួញធំៗដឹកទំនិញ និងអ្នកវិនិយោគនាំទំនិញចេញ-ចូល តាមច្រកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីលោក យ៉ឹក យូ បានចូលមកកាន់តំណែងជាប្រធានការិយាល័យគយ​និងរដ្ធាករកំពង់ផែក្រុងព្រះសីហនុ​មកអំពេីបក្ខពួក​ពុករលួយបានកើតជាលក្ខណះ​ជាប្រពន្ធ័​នៅក្នុង​ការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុ​ដោយម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញ​និងចូលត្រូវតែបង្ខំចិត្តបង់ប្រាក់ក្នុងតំលៃខ្ពស់ចាប់ពី​៤៥ដុល្លារឡេីង​ទៅ​៧០ដុល្លារ​ ក្នុងមួយឯកសារ ។​

ជាធម្មតាឯកសាចុះប្រតិវេន៏គយរាល់ទំនិញវិនិយោគនាំចូល​និងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ឯកសាទៅ៣០០ឯកសាហើយនៅក្នុងនោះគឺលោក​ យ៉ឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុបែងចែជាកជាពីប្រភេទ ឯកសាទំនិញវិនិយោគនាំចេញត្រូវចំណាយក្នុងមួយឯកសារចាប់​៤៥ដុល្លារ​ទៅដល់៧០ដុល្លារ​ ។​

ចំណែកទំនិញនាំចេញចំណាយក្នុងមួយឯកសាចាប់១០៥ដុល្លារទៅដល់១៥០ដុល្លារដោយក្នុងនោះគេបែងចែកទៅតាមដំណាក់កាលដោយបង្កេីតជា​ការិយាធិបតេយ្យ÷១-ផ្នែកចុះលេខ, ២-ផ្នែកគរណី,៣-ផ្នែកត្រួតពិនិត្យ,៤-ផ្នែកអោយពណ័ ៥ផ្នែកស្គែន ៦អនុប្រធាននិងប្រធានការិយាល័យគយ និងរដ្ធាករក្រុង ព្រះសីហនុគឺលោក យ៉ឹក យូ ។

ជាពិសេសរាល់ថ្ងៃសុក្រចុងសប្តាហ៏ម្តងៗទំនិញដែលត្រូវចេញគឺលោក​ យ៉ឹក យូ មិនសូវមកការិយាល័យអង្គុយធ្វើការប៉ុន្មានទេ​ទុកឲ្យម្ចាស់រត់ខ្វែងដៃខ្វែងជើង​ឲ្យលោកប្រធានការិយាល័យគយរូបនេះជួនកាលសុីញ៉េនៅតាមផ្ទះឬនៅតាមហាងកាហ្វេក៏មានស្រួលក្នុងការទារលុយតាមអំពេីចិត្តធ្វេីអោយឈ្មួញដឹកទំនិញនិង​អ្នកវិនិយោគតឹងទ្រូងទៅនិងលោក យ៉ឹក យូ ដ៏មហាអស្ចារ្យនេះផងដែរ​។

ប្រភពដដែលបានបន្តថាចាប់តាំងពីលោក យ៉ឹក យូ គ្រងកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុពេលណាមកគឺលោក យ៉ឹក យូ បានចាត់ចែងអោយកូនចៅរកចំណូលតាមជំនាញបច្ចេកទេសដែលភាសាសាមញ្ញហៅថារកលុយក្រោមតុក្នុងមួយៗថ្ងៃរាប់ពាន់មឺុនដុល្លារតាមរយះការបង្កើត ការិយាល័យធិបតេយ្យដែលមានលក្ខណះជ្រកក្រោមជំនាញដើម្បីប្រមូលលុយពីការរត់ឯកសាប្រតិវេទន៏គយលើទំនិញវិនិយោគនាចូលដែលជាពន្ធអាករ ជាបន្ទុករបស់រដ្ធដោយក្នុងនោះលោក យ៉ឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុ បែងចែកជាការិយាធិបតេយ្យដោយក្នុងនោះរួមមាន ÷ ផ្នែកចុះលេខ៥ដុល្លារ.ផ្នែកគរណី៥ដុល្លារ.ផ្នែកត្រួតពិនិត្យ៥ដុល្លារ.ផ្នែកអោយពណ័៥ដុល្លារ.ផ្នែកស្កែនកុងទីន័រ៥ដុល្លារ និងផ្នែកអនុប្រធាន១០ឬ២០ដុល្លារ ក្រៅ ពី និងគឺលោកប្រធានការិយាល័យគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុយកទាំងអស់សួរថា តើក្នុងមួយថ្ងៃៗលោក យ៉ឹក យូ រកចំណូលមិនក្រោមមុឺនដុល្លារ​ឡើ់យ​​ ? ។

ពាក់ពន្ធ័និងការលើកឡើងរបស់អ្នកវិនិយោគនាំចូលទំនិញចេញនិងចូលខាងលើ កាសែតនិងគេហទំព័រយើង មិនអាចសុំការបំភ្លឺបានឡើយពីលោក យ៉ឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុដោយទូរស័ព្ទតេចូលគ្មានអ្នកទទួល ។

គួររំលឹកផងដែលថាចាប់តាំងពីលោក យ៉ឹក យូ ឡើងកាន់តំណែងប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុពេលណាមក ធ្វេីអោយឈ្មួញធំៗ និងក្រុមអ្នករត់ការឯកសារមានការក្តៅក្រហាយមិនសម្បាយចិត្តទៅនិងទង្វេីរបស់លោក យ៉ឹក យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុ​ព្រោះក្រុមគយទាំងអស់នេះបង្កេីតការិយាធិបតេយ្យសុីលុយស្រស់និងគាបសង្កត់ស្ទើរតែដកដង្ហើមមិនចេញ។

ពាក់ពន្ធ័និងការរអ៊ូរទាំពីសំណាក់ក្រុមអ្នកវិនិយោគនិងឈ្មួញនាំទំនិញចេញចូលរួមទាំងក្រុមអ្នករត់ការឯកសាខាងលើ តើលោកបណ្ឌិត​ គុណ​ ញឹម ប្រតិភូរាជរាដ្ធាភិបាលកម្ពុជាទទួលបន្ទុកគយនិងរដ្ឋាករមានបានជ្រាបឬសើមពីលោក យ៉ឹក យូ ​ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុដែរឬទេ​ឬមួយដឹងដែរ តែធ្វើមិនដឹង​បណ្តែតបណ្តោយអោយមន្ត្រីគ្រាប់ល្ពៅធ្វើតាមអំពើចិត្តដូចជាករណីលោក យ៉ឹក យូ នេះជាដើមទានប្រោស ?៕

cy02

 

Filed in: ខេត្តព្រះសីហនុ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!