Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក វណ្ណា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​អង្គ​ស្នួល​ដាក់​​​ផែន​ការ​យក​លុយ​រថយន្ត​ដឹក​ទំនិញផ្សេងៗតាមអំពើចិត្ត​..!

ក្រុមឈ្មួញ​ដឹក​ដីដឹក​ថ្ម និង​ដឹកទំនិញ​ផ្សេងៗ បាន​ទម្លាយ​រឿង​អាស្រូវ​របស់​ក្រុមមន្ត្រីប្រចាំ​ស្ថានីយជញ្ជីងថ្លឹង រថយន្ត​ថ្នល់ទទឹង ផ្លូវជាតិ​លេខ៤ ស្ថិតនៅ​មុខសាលា​ស្រុក​អង្គស្នួល ខេត្តកណ្ដាលថា អនុវត្តការងារមិន ត្រឹមត្រូវ​តាមច្បាប់ និងគោលការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ ដោយពួកគេ ប្រើប្រាស់តួនាទី​គាបសង្កត់យកលុយពីអ្នកដឹកថ្ម ដឹកខ្សាច់ ដឹកដី និងដឹកទំនិញផ្សេងៗ តាមអំពើចិត្ត។

ក្រុមឈ្មួញដឹកទំនិញតាមរថយន្ដធុនធំ បានលើកឡើងថា បានជាក្រុមមន្ត្រីប្រចាំជញ្ជីងថ្លឹងរថយន្ដខាងលើ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តបែបនេះ គឺដោយសារមានការឃុបឃិត បើកដៃពីមន្ត្រីនៃមន្ទីរសាធារណការនិង ដឹកជញ្ជូន ខេត្តកណ្ដាល ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ក្រុមឈ្មួញផ្នែកដឹកជញ្ជូនទាំងនោះ បាននិយាយប្រាប់ថា ក្រុមមន្ត្រីប្រចាំស្ថាននីយជញ្ជីងថ្លឹងរថយន្ដថ្នល់ទទឹង ផ្លូវជាតិលេខ៤ អង្គស្នួលនេះ មានប្រធានឈ្មោះ លោក វណ្ណា ជាអ្នកដាក់ផែនការឱ្យមន្ត្រីកូនចៅ ប្រើវិធីសាស្ត្រ គ្រប់យ៉ាង គាបសង្កត់យកលុយពីរថយន្ដដឹកថ្ម ដឹកខ្សាច់ ដឹកដី និងដឹកទំនិញផ្សេងៗ បើទោះបីពួកគេដឹក អីវ៉ានស្រប់ច្បាប់ និងមិនលើសទម្ងន់ក៏ដោយ។ ការគាបឱ្យបង់លុយនេះ គឺក្រុមមន្ត្រីប្រចាំការ មិនតម្រូវឱ្យចូល ថ្លឹងនោះទេ ដោយតម្រូវឱ្យចតនៅលើផ្លូវខាងក្រៅ ហើយឱ្យអ្នកបើកបរចូលទៅបង់លុយ តាមការកំណត់ ចាប់ពី១ម៉ឺនរៀល រហូតដល់៤ម៉ឺនរៀល ឬលើសពីនេះទៀត។

ជាមួយនឹងការគាបសង្កត់រថយន្ដដែលដឹកអីវ៉ាន់ក្រិតទម្ងន់ត្រឹមត្រូវនេះដែរ  ក្រុមមន្ត្រីប្រចាំការស្ថាននីយជញ្ជីង ថ្លឹងរថយន្ដថ្នល់ទទឹងផ្លូវជាតិលេខ៤របស់លោកប្រធាន វណ្ណា នេះ នៅបានឃុបឃិតជាមួយក្រុមឈ្មួញដឹក ទំនិញលើសទម្ងន់ (លើសចំណុះ) រាប់រយរាប់ពាន់រថយន្ដទៀត ដោយតម្រូវឱ្យបង់លុយ យ៉ាងតិចបំផុត ១០ម៉ឺនរៀល ទៅដល់៤០ម៉ឺនរៀល និងអាចលើសពីចំនួននេះទៅទៀត ។

សូមបញ្ជាក់ថា នៅលើផ្លូវជាតិលេខ៤ ក្នុងមួយថ្ងៃៗ មានរថយន្ដដឹកទំនិញធុនធំ មិនតិចជាង ៥០០គ្រឿង នោះទេ … អ៊ីចឹង មានន័យថា លោក វណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដថ្នល់ទទឹង ផ្លូវជាតិលេខ៤ អង្គស្នួលនេះ បានសំងំកើបលុយដាក់ហោប៉ៅ ។

ដោយសារមានការលេចធ្លាយរឿងអាស្រូវនេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋ សំណូមពរដល់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយចាត់វិធានការ លុបបំបាត់ទង្វើមិនប្រក្រតីរបស់ ក្រុមមន្ត្រីប្រចាំជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង លើផ្លូវជាតិលេខ៤ អង្គស្នួល នេះ ឱ្យអនុវត្តការងារត្រឹមត្រូវផង។

ករណីនេះ យើងនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីមន្ត្រីប្រចាំជញ្ជីងថ្លឹងរថយន្តលើនេះ នៅឡើយទេ ព្រោះម្នាក់ៗពេលទូរស័ព្ទទៅសួរនាំ ឆ្លើយថា សុទ្ធតែជាប់រវល់ , អ្នកខ្លះមិនហ៊ាននិយាយទេ ចាំឱ្យមេជាអ្នក និយាយ , អ្នកខ្លះទៀត និយាយរបៀបបញ្ចើកបញ្ចើឱ្យចុះផ្សាយទៅ មិនបាច់សួរអីច្រើនទេ … បើតែបែបនេះ មានន័យថា គេអាងខ្នងបង្អែក ដោយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ ៕

kaundamrey1

Filed in: ខេត្តកណ្តាល, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!