Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ​ឱម​ យ៉ិនទៀង​ប្រធាន​អង្គភាពប្រឆាំ​ងអំពើពុករ​លួយគួរបើកការ​ស៊ើបអង្កេតរឿ​ងអា​ស្រូវពុករលួយរបស់លោក​ ឈួន ​សោភា​ឲ្យស៊ីជម្រៅ​

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា កន្លងមក​លោក  ឈួន សោភា ប្រធានការិយា ល័យ​ស្រាវ ជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បាន​ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុមហ៊ុន ក្រុម​ឈ្មួញ និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​រាជធានី​ភ្នំពេញ ស្រេច​តែ​អំពើ​ចិត្ត​។ ស្នាក់ការ​លោក ឈួន សោភា ដែលមាន​ទីតាំង​នៅតាម​ផ្លូវជាតិ​លេខ​៥ ជិត​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ គឺជា​កន្លែង​ដែល​លោក ឈួន សោភា ធ្វើ​សកម្មភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​កាលពី​ថ្ងៃទី​០២ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា បានចេញ​លិខិត​កោះហៅ​លោក ឈួន សោភា អត្តលេខ​៤៣៦ មាន​តួនាទី​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ឲ្យ​ចូលមក​បំភ្លឺ​នៅ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ដែលមាន​ទីតាំងនៅ​អគារ​វឌ្ឍនៈ​កា​ពី​តា​ល នៅវេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩​។

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​តទៅទៀត​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា ត្រូវបាន​ក្រុមហ៊ុន ក្រុម​ឈ្មួញ និង​ក្រុមអាជីវករ ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខាង​បន្ទាយមានជ័យ បើក​កកាយ​ជា​បន្តបន្ទាប់​ហើយ​នៅ​ទីបំផុត​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ចាត់ការ​លើ​លោក ឈួន សោភា តាម​ទង្វើ​ជាក់ស្ដែង​របស់​បុគ្គល​នេះ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា បាន​ឲ្យ​ដឹងថា កន្លងមក​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញទំហឹង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​ជិត​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ឈួន សោភា មិនអាច​គេចវេះ​បានឡើយ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ឈួន សោភា ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈួន សោភា ខ្លះ​ផង​។

ក្នុងខណៈដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទៅលើ​លោក ឈួន សោភា កាលពី​ថ្ងៃទី​០២ និង​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ គឺ​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ​។

ដោយហេតុថា កន្លងមក​លោក ឈួន សោភា ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំង​ក្លា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​សូម្បីតែ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​មាន​ដាក់​ទំនិញ​ខ្លះ​ផង​នោះ ក៏ត្រូវ​លោក ឈួន សោភា តម្រូវ​ឲ្យ​បង់​ក្នុង​មួយខែ​ពី​៦​ទៅ​៧​លាន​រៀល​ផងដែរ​។ ឥឡូវនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា មិនអាច​បិទបាំង​តទៅទៀត​បានឡើយ ហើយ​សង្ឃឹមថា លោក គុណ ញឹម​មេ​គយ​ធំ មិន​បណ្ដែតបណ្ដោយ​ឲ្យ​លោក ឈួន សោភា ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត។

d190506d1

d190506d4 d190506d5

d190506d2

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!