Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សមត្ថកិច្ច​​ពាក់​ព័ន្ធ​​​​ខេត្តរតនគីរី មិន​​បណ្តោយ​ឱ្យ​មាន​បទ​ល្មើស​ឡើយ

ខេត្តរតនគិរី ៖ ព័ត៌មានតាម​បណ្តាញ​សង្គមបាន​ធ្វើការផ្សព្វផ្សាយ​ថា គណៈបញ្ជាការ​ឯកភាព​ខេត្តរតនគិរី ពុំបាន​ធ្វើសកម្មភាពបង្ក្រាបការ ដឹកឈើ​ដែលពុំមានអាជ្ញាប័ណ្ណ​ត្រឹមត្រូវ​តាមច្បាប់ ស្តីពីរដ្ឋបាល​ព្រៃឈើ ដែលធ្វើឱ្យ​មតិមហាជន មួយចំនួនដែលនិយមមើលព័ត៌មានតាម បណ្តាញសង្គមមានការយល់ច្រឡំ ។

ជាក់ស្តែងយោងតាមប្រសាសន៍របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និង ជាគណៈ បញ្ជាការឯកភាពខេត្ត រតនគិរី បានអះអាងឱ្យដឹងកាលពីពេលថ្មីៗនេះថា គ្រប់សកម្មភាពកាប់ បំផ្លាញព្រៃឈើ និងការ ដឹកជញ្ជូនឈើដែលគ្មានអាជ្ញាប័ណ្ណត្រឹម ត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺគ្រប់សមត្ថកិច្ចដែលពាក់ព័ន្ធ បានធ្វើការចាប់ឃាត់ទុក្ខទៅតាមកាតព្វកិច្ច និងភារកិច្ច របស់អង្គភាពរៀងៗខ្លួនមិនដែលបណ្តែតបណ្តោយឱ្យមានការ កាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ នោះឡើយ ។ ដោយឡែកនៅ ក្នុងខេត្តរតនគីរី ក៏មានអង្គការក្រៅរាជរដ្ឋាភិបាល តាមឃ្លាំមើល និងធ្វើសកម្មភាពទប់ស្កាត់ផងដែរ ។

ជាមួយគ្នានេះលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានមាន ប្រសាសន៍ឱ្យដឹងផងដែរថា កងកម្លាំងរបស់ លោកតែងតែព្យាយាមធ្វើការទប់ស្កាត់ និងឃាត់ទុកនូវ សកម្មភាព ល្មើសច្បាប់ទាំងអស់ ជាពិសេសនៅតាមបណ្តាស្រុកនានានៅក្នុងខេត្ត ដោយមិនគិតថា ពេលយប់ឬថ្ងៃនោះទេ ព្រោះសកម្មភាពដឹកឈើល្មើសច្បាប់តែងតែធ្វើសកម្មភាពនៅពេលយប់ ដោយមិន បណ្តែត បណ្តោយឱ្យក្រុមជនខិលខូច ធ្វើសកម្មភាពល្មើសពីច្បាប់បាននោះទេ ។ ដោយឡែក លោក ថាវ យ៉េន បានបញ្ជាក់ឱ្យដឹងផងដែរថា លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថដោយផ្ទាល់ធ្វើការ ទប់ស្កាត់ គ្រប់បទល្មើសដែលកើតមាន ឡើងនៅក្នុងខេត្តមិននិយាយតែបទ ល្មើសព្រៃឈើនោះទេ ។

ជាក់ស្តែងកន្លងមកថ្មីៗនេះ នៅក្នុងស្រុកអូរជុំ លោក ថាវ យ៉េន ធ្វើការបង្ក្រាបបទល្មើសព្រៃឈើ និងធ្វើការល្បាតរហូតស្ទើរតែម៉ោង ៤ទៀបភ្លឺ ធ្វើការឃាត់ រថយន្តដឹកឈើ ប្រភេទលេខមួយ និងលោកពីរ ហើយក្នុងមួយរថយន្តធុនឡង់គ្រីស័រ អាចដឹកឈើបាន ១៤១ដុំ ស្មើនឹង ៩១៥គីឡូក្រាម គឺជិតមួយតោន ហើយការដឹកជញ្ជូនឈើតាមរបៀបកណ្តៀរពូន ដំបូកនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើមាន កាតព្វកិច្ចត្រូវតែ ធ្វើការចាប់ និងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើំម្បី ជ្រាប និងមានវិធានការដើម្បី   ធ្វើការទប់ស្កាត់រាល់បទ ល្មើសផ្សេងៗ  ដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលបានដឹកឈើពីស្រុកវ៉ឺនសៃ ឆ្ពោះមកស្រុកអូរជុំ ដើម្បីយកទៅច្រកព្រំដែនវៀតណាម ។

យោងតាមប្រសាសន៍ចុងក្រោយរបស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្តរតនគិរី បានបញ្ជាក់ថា គ្រប់សកម្មភាព​របស់អ្នកណាក៏ដោយ ដែលពុំមានច្បាប់ត្រឹមត្រូវ គឺគ្រប់ សមត្ថកិច្ចដែលពាក់ព័ន្ធដូចជា កងរាជអាវុធហត្ថ នគរបាល រួមទាំងប្រជាការពារ គឺត្រូវតែបំពេញ កាតព្វកិច្ចរៀងៗខ្លួន ឱ្យបានម៉ឺងម៉ាត់ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការប្រព្រឹត្តល្មើស ច្បាប់របស់ ជនខិលខូចដោយរួមទាំងមន្ទីរជុំវិញ ខេត្ត ដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់ខ្លួនផងដែរ ។

img190601a1

img190601a2 img190601a3

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!