Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មួញ​ឈើ​ឈ្មោះ​ឡេង​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​02​តាម​រថយន្ត​សាំ​យ៉ុង​ពី​តំបន់​បឹង​ពែរ​ក្នុងស្រុក​ជី​ក្រែក ចូល​ក្រុង​សៀមរាប​យ៉ាង​កំរោល​

​ប្រភព​ពី​ប្រជា​ពលរដ្ធ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ។ ប្រការ​នេះ​ហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ និង​តំបន់​ក្បែរៗ​នោះ​ចូល​មក​ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង យ៉ាង​ពេញបន្ទុក​។
​បើ​តាម​ប្រភព​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ទេ​នោះ​គឺ​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​ជីក្រែង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះទេ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ពី​ថ្នាក់លើ​របស់​ពួកគេ​ជាមិនខាន​។​

​ចំណែក​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ឡេង បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២​ពី​ខេត្ត​ព្រះវិហារ ចូល​មក​ក្រុង​សៀមរាប យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឬ​មន្ត្រី​បរិស្ថាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ឡេង បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រភេទ​លេខ​២ ពី​ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​សៀមរាប ដោយ​ឆ្លងកាត់​មុខ​ស្នាក់ការ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ស្វាយ​លើ ចូល​មក​ក្រុង​សៀមរាប ស្រេច​តែ​អំពើ​ចិត្ត​។ ការ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ស្វាយ​លើ មិន​ចាត់​វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ឡេង គឺ​ដោយសារ​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានចាត់ទុក​ឈ្មួញ​រូប​នេះ​ជា​ប្រភព​ចំណូល​របស់​ខ្លួន ហើយ​មិន​ឲ្យ​មន្ត្រី​ថា្នក់​ក្រោម​ប៉ះពាល់​នោះទេ​។​

​គួរបញ្ជាក់​ថា​:​មន្ត្រី​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានឲ្យដឹង​ថា​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តសៀមរាប គឺជា​ប្រភព​ចំណូល​របស់​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។ ដូច្នេះ​ហើយ​រាល់ពេល​ឈ្មួញ​ឈ្មោះ ឡេង និង​ឈ្មួញ​ដទៃ​ទៀត​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ និង​ស្រុក​ប្រាសាទបាគង ចូល​ក្រុង​សៀមរាប មិនដែល​ឃើញ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ស៊ុន គង់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប លោក ម៉ុង ប៊ុន​លីម ចាត់វិធានការ​បង្ក្រាប​តាម​ច្បាប់​ឡើយ​។

​ផ្ទុយ​ទៅ​វិញ​លោក ស៊ុន គង់ និង​លោក ម៉ុង ប៊ុន​លីម គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ឈ្មោះ ឡេង និង​ឈ្មួញ​ធំៗ​ដទៃ​ទៀត​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សប្បាយៗ​សប្បាយ​៕

r190607c4 r190607c1 r190607c2 r190607c3

Filed in: ខេត្តសៀមរាប, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!