Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម​រដ្ធមន្ដ្រី ខៀវ កញា​រិទ្ធ​៖ កូនចៅៗ គឺ​ជា​ទំពាំង​ស្នង​ឬ​ស្សី​នៃ​ធនធានមនុស្ស​ក្នុង​បន្តវេន​ពី​រៀមច្បង​កសាង​អភិវឌ្ឍន៍​ជាតិ​

សៀមរាប ៖ នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភោជ្ជ​នី​យដ្ឋា​ន អា​ប៉ូ​ឡូ​ផ្លា​ហ្សា បានរៀបចំ​អោយមាន​ការជួបជុំ​កុមារ​ប្រមាណ ១៦០០​នាក់ មកពី​បណ្តា​អង្គការ​ចំនួន​២៧​ក្នុង​ខេត្ត​សៀមរាប នៅ​ភោជ្ជ​នី​យដ្ឋា​ន អា​ប៉ូ​ឡូ​ផ្លា​ហ្សា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទិវា​កុមារ​អន្តរជាតិ និង​កុមារ​កម្ពុជា ១​មិថុនា និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ខួប​លើក​ទី​១៨ ក្រោម​ប្រធានបទ (​លើកកម្ពស់​កុមារ​តាមរយៈ​ការលុបបំបាត់ អំពើហិង្សា​លើ​កុមារ​គ្រប់​រូបភាព )​។​

​ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កញា​រិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោកជំទាវ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោកស្រី លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំងអស់​លោក លោក ស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត អង្គការ​ចូលរួម​ផងដែរ ។

​លោក ទៀ សីហា យើង​ពិតជា​មិនអាច​បំភ្លេច​បាន នូវ​មហា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​បង្ខិតបង្ខំ​ឲ្យ​កុមារ​ធ្វើការ​ជា​ទម្ងន់ បង្អត់អាហារ និង បាន​កាប់សម្លាប់​ប្រជាជន និង កុមារ​រាប់លាន​នាក់ ព្រមទាំង​បាន​បំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ទៀតផង​។

​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កុមារ​កម្ពុជា​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ផ្តល់​នូវ​សច្ចាប័ន លើ​អនុសញ្ញា ពិធីសារ​បន្ថែម និង កិច្ចព្រមព្រៀង​នានា ដើម្បី​ការពារ​ឧត្តមប្រយោជ​ន៍​កុមារ​ស្រប​ទៅ​នឹង​រដ្ឋធ​ម្មនុញ្ញ​ច្បាប់ និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​។​

​ឯកឧត្តម​រដ្ធមន្ដ្រី ខៀវ កញា​រិទ្ធ ក៏​សូម​ឲ្យ​កូនៗ ចៅៗ​ទាំងអស់ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ ត្រូវ​ត្រង់ត្រាប​ស្តាប់​ការ​ទូន្មាន ការបង្ហាត់​បង្រៀន​របស់​គ្រូ និង អ្នក​ម្តាយ គ្រូ​បា​អាចារ្យ ព្រមទាំង​ត្រូវ​ចេះ​ជួយ​ទុក្ខ​ធុរៈ​មិត្តភ័ក្ត និង​ការបង្រៀន​ដល់​មិត្តភ័ក្ត​របស់​ខ្លួន ពីព្រោះថា ក្មួយៗ កូនៗ ចៅៗ​ទាំងអស់​គឺ​ជា​ទំពាំង​ស្នង​ឬ​ស្សី នៃ​ធនធានមនុស្ស ក្នុងការ​បន្តវេន​ពី​រៀមច្បង ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ។ ម្យ៉ាង​ទៀ​ត្រូវ​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន ការគោរព​ច្បាប់​ចរាច​រណ៍ នៅពេល​ធ្វើដំណើរ​ទៅកាន់​សាលារៀន ឬ​ទីកន្លែង​ផ្សេងៗ ។

​ឯកឧត្តម​រដ្ធមន្ដ្រី ខៀវ កញា​រិទ្ធ ក៏​បាន​ធ្វើ​ការថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​ក្រុមហ៊ុន​ខ្សែកាប​អង្គរ រួម​ទាំង​សប្បុរសជន ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ជា​រៀងរាល់ឆ្នាំ និង​សូម​ឲ្យ​បន្ត​ប្រពៃណី​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ក​នូវ​ភាពសប្បាយ​រីករាយ​ដល់​កុមារ​យើង​ផង​ដែរ ។

​ក្នុងនោះដែរ លោក ទៀ សីហា និង​លោកស្រី បាន​ឧបត្ថម្ភ​ដល់​ពិធី​នេះ នូវ​ថវិកា​ចំនួន ២​លាន​រៀល អ្នកឧកញ៉ា សៀង ណាំ ចំនួន ១​ពាន់​ដុល្លា និង សាខា​កាកបាទក្រហម​ខេត្ត ចំនួន ១​លាន​រៀល ព្រមទាំង​គ្រឿងឧបភោគ​បរោ​ភោគ​មួយចំនួន​ផង​ដែរ ៕

01-a 01-b 01

Filed in: ខេត្តសៀមរាប, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!