Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការដឹកជញ្ជូនឈើប្រណីតចេញទៅវៀតណាមតាមប៉ុស្តិ៍របៀងនិងច្រកឡាប៉ាខេកំពុងភ្លូកទឹកភ្លូកដី

ខេត្ត​មណ្ឌលគិរី​៖ ថ្មីៗ​នេះ​សកម្មភាព​នៃ​ការចេញ​ឈើប្រណិត​គ្រប់​រូបភាព​នាំទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង នៅ​តំបន់​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ ស្ថិតក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ជាមួយនឹង​ការ​បែកធ្លាយ​តួលេខ​នៃ​ការ​បង់លុយ​រាប់សែន​ដុល្លារ​ឲ្យ​សមត្ថកិច្ច​ព្រំដែន​ជា​ថ្នូរ​នឹង​ការដឹកឈើ​ប្រណីត​ចេញទៅ​វៀតណាម ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃឹត​គ្នា​ជាមួយ​ឈ្មួញ​ប្រាកដ​មែន​ហើយ ទើប​ឈើ​អាច​នាំ​ចេញ​ទៅ​វៀតណាម​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​បែប​នេះ​បាន​យ៉ាង​រលូន​បំផុត​នោះ​។​

​ប្រភព​ពី​ឈ្មួញ​ឈើ​បានឲ្យដឹងថា ឡាន​កាមរី​គូទ​ហើម ដឹកឈើ​ចូលទៅ​វៀតណាម តាម​ច្រករបៀង​ង៉ាំ​យូ​លិត​,​ង៉ាំ​បា​ឡាង​,​ង៉ាំ​បា​វ៉េ​,​និង​ច្រក​ង៉ាំ​ដី​គឺ​ត្រូវ​បង់​ឲ្យ​លោក សា ផល្លា ដោយ​រាប់​ចំនួន​ក្បាល​ឡាន​។ ដោយឡែក​អ្នកដឹកឈើ​តាម​ម៉ូតូ​វិញ បាន​អះអាង​ថា ខ្លួន​ដឹក​រាល់​លើក​គឺ​ត្រូវ​បង់លុយ​ជូន​លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ និង​លោក ហ៊ាង​,​លោក ល័​ក្ខ ជា​រៀងរហូត​មិន​ដែល​អាក់ខាន​ទេ ព្រោះ​ច្រករបៀង​ទាំងនេះ​នៅក្រោម​ការគ្រប់គ្រង​របស់លោក សា ផល្លា ហើយ​ជាក់ស្ដែង​ទៀតសោត​នោះ បើ​ដឹក​ឈើ​បី​ម៉ូតូ គេ​គិតតែ​ពីរ​ម៉ូតូ​យក​ត្រឹម​២៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​ ​

យោង​តាម​ការ​បែកធ្លាយ​សារ​សម្លេង​មួយ​បានឲ្យដឹងថា លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ច្រកទ្វារ​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ បាន​គាបសង្កត់​ជម្រិត​យក​លុយ​ដូច​ឈ្លើង​ជញ្ជក់​ឈាម​ពី​ឈ្មួញ​អ្នករកស៊ី​ឈើ​ខ្លាំងណាស់ ធ្វើឲ្យ​ពួកគាត់​វិលមុខ​ស្ទើរតែ​ដាច់ខ្យល់​ស្លាប់​ទៅហើយ​ព្រោះ​តែ​លុយ​ដែល​ត្រូវ​ចំណាយ​បង់​ផ្លូវ​ឲ្យ​សមត្ថកិច្ច​ប្រចាំ​តំបន់​ច្រកព្រំដែន​ឡា​ប៉ា​ខេ​នេះ​អស់​រាប់​សែន​ដុល្លារ ក្នុងនោះ​ឈ្មួញ​បានបញ្ជាក់​ថា កន្លងមក​លោក សា ផល្លា បានកំណត់​ទារលុយ​ពី​ខ្លួន មួយខែ​៣០០០​ដុល្លារ ដើម្បី​ចែក​ប្រយោជន៍​ជាមួយ​មេ​នគរបាល​ខេត្ត ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវរ៉ូវ​គ្នា​ត្រឹម​មួយ​ខែ​១៥០០​ដុល្លារ សម្រាប់​រថយន្ត​កាមរី កែច្នៃ​សាំ​យ៉ុង​មួយ​គ្រឿង​របស់​ខ្លួន​ដែល​ដឹក​ឈើប្រណិត​ចេញ​ទៅ​វៀតណាម​។​ ​

សូមបញ្ជាក់​ថា ការ​បែកធ្លាយ​នូវ​សារ​សម្លេង​រវាង​ឈ្មួញ​ឈើ​នឹង​ឈ្មួញ​ឈើ ដែល​កំពុង​និយាយ​ឆ្លងឆ្លើយ​គ្នា ហើយ​ក្នុងនោះ​ដែរ ពួកគេ​បាន​រៀបរាប់​អំពី​ចំនួន​លុយ​ដុល្លារ​($)​និង​លុយ​ខ្មែរ​(៛) ដែល​បាន​បង់​ឲ្យ លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​យ៉ាង​ច្បាស់លាស់​ទាំង​ចំនួន​បង់លុយ រាប់​ជើង និង​បង់លុយ​ដាក់​ខែ ជា​ថ្នូរ​នឹង​ការដឹកជញ្ជូន ឈើប្រណិត​ចេញទៅ​វៀតណាម​ស្ទើរតែ​រាល់​យប់​តាម​ម៉ូតូ​និង​រថយន្ត​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹ​ទៀតថា ក្នុង​មួយ​យប់ៗ​មាន​ម៉ូតូ​ដឹកឈើ​ប្រសេកប្រសាច​មិន​ក្រោមពី​២០០​គ្រឿង​នោះ​ទេ ដែល​ពួកគេ​បាន​ដឹកចេញទៅ​វៀតណាម ហើយ​ចំពោះ​រថយន្ត​វិញ​ក្នុង​មួយ​យប់ៗ​ក៏​មិន​ក្រោម​ពី​៣០​គ្រឿង​ទៅ​៦០​គ្រឿង​ផង​ដែរ គឺ​ដឹក​ចេញ​រហូត​ដូច​ហែរ​កឋិន ហើយ​ក្នុងចំណោម​នោះ​ឈ្មួញ​ដឹកឈើ​តាម​រ៉ឺម៉ក​ម៉ូតូ​ក្នុង​មួយ​គ្រឿងៗ​ចេញ​ទៅ​វៀតណាម​គឺ​ត្រូវបាន​លោក សា ផល្លា មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ កំណត់​យក​លុយ​ចំនួន​៦០​ម៉ឺន​រៀល​ជា​កំហិត ជាងនេះទៀត​ថែមទាំង​មាន​ការសង្ស័យ​រឿង​សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ បាន​កំណត់​យក​លុយ​ពី​ថៅកែ​ឈើ​ខាង​វៀតណាម​ទៀតផង​។

​ទាក់ទឹន​នឹង​ករណី​ខាងលើនេះ​លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​បញ្ជាក់​ប្រាប់ថា លោក​មិន​បានដឹង​ទេ​រឿង​យក​លុយ​មួយ​ខែ​១៥០០​ដុល្លារ​អី​ទាំង​ហ្នឹង​ទេ លោក​បន្តថា លោក​សូម​បដិសេធន៍​មិនដឹង ហើយក៏​មិន​ដែល​បាន​បង្គាប់​ឲ្យ​យក​លុយ​ពី​បទល្មើស​នោះទេ​។ ដូច្នេះ​បើ​មាន​ការ​យក​លុយ​មែន គឺ​អ្នក​យក​ហ្នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​ខ្លួនឯង​។​ទោះជា​យ៉ាងណា​គេ​ចាំ​មើល​ថា​តើ​ស្នងការ​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ហ៊ាន​លេង​មួយ​សំណាញ់​ច្បាប់​ចាប់​ក្របួច​មន្ត្រី​ស៊ីសំណូក​របស់ខ្លួន​បាន​តាម​របៀប​ណា​?​ដើម្បី​អនុវត្តន៍​នូវ​អភិក្រម​ទី​៥​របស់​រាជរដ្ឋាភិបាល​៕

som01

som04som02som03

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!