Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ឈុន សុភមង្គល នៅ​តែ​បន្ត​ឲ្យ​កូនចៅ​ប្រព្រឹត្ត​អំពើពុក​រលួយ ដោយ​មិន​ខ្វល់​ពីការ​សច្ចា​របស់​ខ្លួន…!

សេចក្តីរាយ​ការណ៍​មួយបាន​អោយ​ដឹង​ថា បន្ទាប់​ពីលោក ឈុន សុភមង្គល ដែល​ជាអតីត​ប្រធាន​សាខាគយ និងរដ្ឋាករ​ខេត្តបាត់ដំបង បាន​ផ្លាស់ប្តូរ​តំណែង​មកធ្វើជាប្រធាន​សាខាគយ នឹងរដ្ឋាករខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ រួចមក គឺនៅបន្ត សកម្មភាពពុករលួយ ផ្ទុយពីអ្វីដែលខ្លួនបានប្រកាសនិងសច្ចារកាលពីថ្ងៃឡើងកាន់ដំណែងថ្មីនេះ ។ ដោយគេឃើញថាលោក ឈុន សុភមង្គល រូបនេះ នៅតែបើកអោយកូនចៅប្រព្រឹត្តអំពើពុករលួយដោយអោយកូនបើកច្រកអោយក្រុមឈ្មួញនាំទំនិញចូលមកគ្រប់ ប្រភេទ នៅតាមច្រកទ្វេរភាគីកម្ពុជា /ថៃ (ជាំ)។

សេចក្តីរាយការណ៍នេះបានបន្តថា ក្រុមឈ្មួញអាចនាំទំនិញចូលបានដោយសិរី ដោយគ្រាន់តែពេលមកដល់ប៉ុស្តិ៍គយ និងរដ្ឋាករ ហើយធ្វើការចុះបង់លុយទៅអោយស្ថាប័នគយនោះជាស្រេច មន្រ្តីគយនឹងធ្វើជាមិនដឹងមិនលឺ មិនឃើញ អ្វីទាំងហើយអនុញ្ញាតអោយ ក្រុមឈ្មួញចេញទៅភ្លាម ។ សេចក្តីរាយការណ៍នេះបានបន្ថែមថា ក្រុមឈ្មួញភាគច្រើនធ្វើសកម្មភាពនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍។

ជាស្តែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គភាពយើង បានចុះមកយកព័ត៌មានដល់ទីកន្លែងផ្ទាល់ដែលជាច្រកទ្វេរភាគី កម្ពុជា/ថៃ (ជាំ) ។ ខណៈពេលនោះផង ក្រុមការងារយើងបានឃើញសកម្មមិនប្រក្រតីមួយចំនួន ពីបងៗមន្រ្តីគយនៅទីនោះ ដោយឃើញមានរថយន្ត​ឈ្មួញបានដឹកទំនិញជាច្រើន ចូលមកកម្ពុជា ដោយអាណាធិបតេយ្យ និងពុំមានការត្រួតពិនិត្យច្បាស់លាស់ទៅវិញ ដោយគ្រាន់តែឃើញ​តៃកុងឡាន ចូលទៅកាន់ស្ថាប័នមួយភ្លេត រួចក៏ត្រលប់មកវិញ ហើយបើកឡានចេញទៅបាត់ដោយគ្មានការត្រួតពិនិត្យតាមបច្ចេកទេស​សោះ។

មតិសាធារណៈបានរិះគន់ថា ប្រសិនស្ថាប័នគយប្រចាំច្រក ជាំ នេះនៅតែបន្តសកម្មភាពបែបនេះ នោះធ្វើអោយប៉ះពាល់នឹងបាត់បង់​ប្រយោជន៍ជាតិជាខ្លាំង ដោយសារចង់បានប្រយោជន៍ផ្ទាល់ខ្លួន ។ និងសំណូមពរដល់លោក គុណ ញឹម ប្រធានស្ថាប័នគយ និងរដ្ឋាករ និងលោក ឪម យិនទៀង ប្រធានស្ថាប័ន ប្រឆាំងអំពើពុករលួយ គួរធ្វើការស៊ើបអង្កេតទៅលើកសកម្មភាពនេះផង ។ កុំដោយសារ​បុគ្គលម្នាក់ ធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ និងរាជរដ្ឋាភិបាល ។

ចំពោះករណីខាងលើនេះ អង្គភាពគេហទំព័រយើង មិនអាចធ្វើទំនាក់ទំនង សុំការបំភ្លឺពីលោក ឈុន សុភមង្គល បាននៅឡើយទេនៅ​ពេលនេះ ដោយសារពុំមានលេខទូរស័ព្ទ ។

som2019

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!