Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រថយន្ត​​ដឹក​​ទំនិញ​​ចេញ​ពីទឹក​ដីថៃ ចូល​​តាម​​ច្រក​ដូង​​បង់លុយ​​ឲ្យមន្ត្រីគយ​​ដោយ​​មិន​​មាន​​ចេញ​​វិក័្កយ​ប័ត្រ…!

(បាត់ដំបង)៖ ប្រភពពីក្រុម​ឈ្មួញរកសុីដឹកជញ្ជូនទំនិញ​តាមរថយន្ត​បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹង​នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង១៥និង៥០នាទីស្ថិតនៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងទៀតថា រាល់ថ្ងៃនេះពួកគាត់ជាអាជីវករដឹកទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរតាមច្រក អន្តរជាតិដូងដោយការដឹកជញ្ជូននេះគឺយកទៅលក់បន្តនៅឯផ្សារនាគមាសហៅផ្សារដើមគនៅទីក្រុងភ្នំពេញ។

អាជីវករម្នាក់ដែលជាអ្នកបើកឡានដឹងទំនិញដោយមិនបានប្រាប់ឈ្មោះបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងបន្តថា ឡានរបស់គាត់ បានដឹកចេញពីច្រកអន្តរជាតិដូងជារៀងរាល់ជើង ហើយគាត់បានរត់ការបង់ពន្ធតាម​ច្រកដូចសព្វដង ទើបបានដឹកចេញមកស្រុកខ្មែរបាន ហើយការរត់ការបង់ថ្លៃដឹកទំនិញនេះដែរ គឺគាត់បានរត់ ការបង់ទាំងភាគីខាងថៃ និងសមត្ថកិច្ចខ្មែរនៅច្រកដូង ទើបអាចដឹងចេញមក បាន។ ចំណែកពេលគាត់ដឹកចេញ ពីច្រកដូងមកដល់ចំណុចមុខស្នាក់ការគយនិងរដ្ធករច្រកដូងស្ថិតនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ឡានពួកគាត់តែងតែចូលបង់លុយនៅទីនោះម្តងទៀត តែខាងមន្ត្រីគយនោះមិនមានចេញក្រដាសស្នាម​រឺវិក័្កយប័ត្រអីនោះទេ គ្រាន់តែបង់ លុយហើយពួកគាត់បន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀត​ព្រោះត្រូវ​ចំណាយពេលច្រើនម៉ោងទើបដល់គោលដៅ​។

ពួកគាត់បានបន្តថារាល់ថ្ងៃនេះដែរការដឹកជញ្ជូនទំនិញរបស់ពួកគាត់មិនហ៊ានដេញដោលសួរទៅមន្ត្រីគយនៅស្នាក់ការរឿងបងលុយទៅឲ្យពួកគាត់ហើយទាមទាររកក្រដាសស្នាមអ្វីដែរ ព្រោះគាត់ជាអ្នករកសុីបើហ៊ានសួរ​ដេញដោលទៅខ្លាចគេគៀបពួកគាត់រឺក៏ចាប់រថយន្តធ្វើការផាកពិន័យ។ ចឹងហើយជារៀងរាល់ជើង​គឺតែតែឈប់​បង់លុយនៅស្នាក់ការអូរដានេះជារៀងរាល់ជើងតែម្តង។

ចំណែកលោក (ជ័យ ជនតារា)​ជាប្រធានស្នាក់គយ​និងរដ្ឋាករដូង​ដែលកាន់ក្តោបទាំងផែស្ងួតផង​ក្រុមការងារ​ព័ត៌មានយើងមិនអាចសុំការ បំភ្លឺពីលោកបានទេ ដោយទូរស័ព្ទខលចូលហើយគាត់និយាយតបមកវិញថា​រវល់​តែជាប់ប្រជុំរួចក៏បិទទៅវិញ។

ពាក់ព័ន្ធការដែលក្រុមឈ្មួញរកសុីដឹកទំនិញបានបង់ប្រាក់ទៅអោយមន្ត្រីគយនិងរដ្ធករដូងមិនមានចេញវិក័យប័ត្រនេះដែរ ប្រហែលជា មន្ត្រីក្រោមឱវ៉ាតរបស់លោក ជ័យជន តារាយកក្រៅផ្លូវការហើយមើលទៅ បើមួយថ្ងៃៗ​ឡានដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរ ច្រើនដូចជាកណ្តៀរពូនភ្នំចឹង។

ជុំវិញរឿងមន្ត្រីគយនិងរដ្ឋាករដូង ដោយគ្រប់គ្រងដោយលោក (ជ័យ ជនតារា)​ទទួលប្រាក់ពីឈ្មួញដឹកទំនិញ​គ្រប់ប្រភេទ ដោយមិនមាន ចេញក្រដាសស្នាមរឺវិក័យប័ត្របែបនេះ សូមលោក យូ ហេង ដែលជាប្រធានសាខា​គយនិងរដ្ធាករខេត្តបាត់ដំបង​ មេត្តាជួយពិនិត្យមើល មន្ត្រីថ្នាក់ក្រោម ដែលនៅខាងច្រកដូង​ដែលមានភាពមិន​ប្រក្រតីរឿងដែលយកលុយពីអាជីវករហើយមិនមានក្រដាសស្នាមបែបនេះ ការប្រមូលពន្ធប្រចាំឆ្នាំ២០១៩ពិតជាខាតបង់អស់ជាច្រើនភាគរយមិនខានឡើយ​ ៕

c190912a1b

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!