Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ របស់​ឈ្មួញ​ឈ្មោះ​(ចាន់)​នៅតែមានសកម្មភាព​យ៉ាងរលូនបំផុត​ សង្ស័យសមត្ថកិច្ចពាក់ព័ន្ធ​ខេត្តក្រចេះ​ត្រូវថ្នាំសណ្តំ​ពីឈ្មោះ (ចាន់ )​ជាប្រាក់ដ៏សន្ធឹកសន្ធាប់ឬ..?

ខេត្តក្រចេះ : បើទោះបី​ជាមានការដាក់​បទបញ្ជា​យ៉ាងតឹងរឹង ពីសំណាក់ប្រមុខ​រាជរដ្ឋាភិបាលនោះ​ គឺសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នជំនាញ សហការបង្ក្រាបរាល់បទល្មើសធនធាន ធម្មជាតិ​ដែលដឹក​នាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសយ៉ាងណាក៏ដោយ តែមន្រ្តីថ្នាក់​ក្រោមជាតិ បានរួមគ្នាបង្រ្កាបបទល្មើស ការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ ដូចភ្លើងចម្បើង តែមួយដង្ហេីមចង្រិត នៅពេលដែលមានបទបញ្ជាតែប៉ុណ្ណោះ។

តែផ្ទុយទៅវិញ សកម្មភាពដឹកជញ្ជូន ផលអនុផលព្រៃឈើ នៅតែបន្តដឹកជា ហូរហែរ ដោយមាន លោក (ចាន់ )​ជាអ្នក​ជំនាញខាងអែបអបរត់ការ មើល ផ្លូវ និងជាជើងខ្លាំង ខាងប្រមូលក្រុមឈ្មួញ រត់ការប៉ាវផ្តាច់មុខសមត្ថកិច្ច ក្នុងស្រុកព្រែកប្រសព្វ ទាំងមូល ដើម្បីនាំយក រថយន្ត សំាយ៉ុងកែឆ្នៃ មិនតិចពី១០ គ្រឿងទៅ១៥គ្រឿ ងនោះទេ​ក្នុងមួយយប់ៗ ឆ្លងកំពង់ដរ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមួយចំនួនទៀតឆ្លងមកកំពង់ដរ ព្រែកតាហ៊ុប ដើម្បីទៅដាក់ក្នុងស្រុកក្រូចឆ្នា ចែកចាយនៅតាមដេប៉ូឈើមួយចំនួននៅក្នុងស្រុក​និងបន្តចែកចាយតាម​បណ្តាខេត្តមួយចំនួនទៀត ។

ជាក់ស្តែងនៅយប់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ ក្បួនរថយន្ត តូចធំ ត្រៀម និងដង្ហែក្បួន ដូចហែក្បួនព្យុះ​ហយាត្រា ដឹកឈើ យ៉ាងគគ្រឹកគគ្រេង ដោយមិនរំខាន់ ដល់សមត្ថកិច្ច មេព្រៃ បរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ​ខេត្តក្រចេះ នោះឡើយ ដោយសារតែ ក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ បានចង់ជាមិត្ត ចង់ជាក្លើ និងជាបងធម៌ អស់ហើយ ដែលជាថ្នូរ និងកំទេចលុយរបស់ លោក(ចាន់)និងក្រុមបំផ្លិចបំផ្លាញព្រៃឈើបំផ្លាញជាតិតាមតែអំពេីរចិត្ត។

តាមប្រភពព័ត៌មានច្បាស់ការ ឲ្យដឹងខេត្តក្រចេះ : បើទោះបីជាមានការ ដាក់បទបញ្ជាយ៉ាងតឹងរឹង ពីសំណាក់ប្រមុខ​រាជរដ្ឋាភិបាលនោះគឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នជំនាញ សហការបង្ក្រាបរាល់​បទល្មើសធនធាន ធម្មជាតិដែលដឹកនាំដោយ លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេសយ៉ាងណាក៏ដោយ តែមន្រ្តីថ្នាក់ក្រោមជាតិ បានរួមគ្នាបង្រ្កាបបទល្មើស ការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ ដូចភ្លើងចម្បើង តែមួយដង្ហេីមចង្រិត នៅពេលដែលមានបទបញ្ជាតែប៉ុណ្ណោះ។

តាមប្រភពព័ត៌មានច្បាស់ការ ឲ្យដឹងថា ការរុករាន ចូលកាប់ព្រៃ អាឈើ របស់ប្រជាពលរដ្ឋ គឺមានការ បើកភ្លើងខៀវពី​សំណាក់ មន្រ្តីបរិស្ថាន ដែលប្រចាំការ នៅភូមិសាស្ត្រព្រៃឡង់ ក្នុងខេត្តក្រចេះ និងត្រូវរ៉ូវគ្នា ជាមួយលោក ហ៊ុល ដែលមានតួនាទីជា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ បានឃុបឃិតគ្នា ឲ្យប្រជាពលរដ្ឋចូលលុកលុយ អាររានឈើយ៉ាង អាណាធិបតេយ្យក្នុងព្រៃឡង់។ ដែលលោកទទួលទិសក្នុងការបង្ក្រាបបទល្មេីសព្រៃឈេីនៅតំបន់​នោះស្រាប់ ក្នុងនោះដែរក៏មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ បងប្អូនប្រជាពលរដ្ឋថា ការដែលបណ្តែតបណ្តោយ ឲ្យមានការ ដឹកជញ្ជូនព្រៃឈើដោយខុសច្បាប់នេះ បានកើតឡើង ពីការ អសមត្ថភាពរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលក្នុងនាម ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ខ្វះវិធានការ ក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ឬក៏ពេញចិត្ត និងទង្វើរបស់មេឈ្មួញបំផ្លាញជាតិឈ្មោះ​លោក(ចាន់)នេះ។

ពាក់ព័ន្ធនិងការជំនួញដូរឈេីខុសច្បាប់របស់លោក(ចាន់)គេហទំព័រសម្លេងយុវជន​មិនអាចសុំការបំភ្លឺពីលោកជា​មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះបានទេមកដល់ថ្ងៃនេះព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។

som2020-c

Filed in: ខេត្តក្រចេះ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!