Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ធ្លាយ​រឿង​អាស្រូវ​របស់ លោក អ៊ឹម ហង្ស ប្រធាន​គណនេយ្យ TC (កូន​ជឹង)​ របស់​លោក​ សុខ ពុទ្ធីវុធ វេចលុយ​រាប់លានដុល្លារ​…… មេៗកំពុងព្យាយាមលាក់បាំង​ ?

ភ្នំពេញ: មើល​ឃើញ​ទឹក​ស្ងប់​មិនអាច​ថា គ្មាន​សង្គ្រាមមច្ឆា និងសត្វភេ ក្នុងទឹកនោះទេ ។ ​​យ៉ាងណាមិញនៅក្នុង​អង្គភាព​TC រកសុីលក់ខ្យល់ចំណេញកប់ក្តោងគ្រប់គ្រងដោយលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា​ហៅកាត់(TC) ដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក​នោះ បើមើលពីក្រៅហាក់ ដឹកនាំយ៉ាងល្អដោយស្ងប់រលូនមិនអាចថាគ្មានសង្គ្រាមផ្ទៃក្នុង​ដណ្តើមគ្នាចឹកដណ្តើមគ្នា​កាយដូច (រឿងមាន់ព្រៃកំចាយមាន់ស្រុក)នោះដែលបានផ្សាយលេខមុនរួចហើយរវាង លោក សន វី អគ្គនាយក​TC និង(កូនជឹង) សុំមិនបពេ្ចាញឈ្មោះ​ ដែលត្រូវលោក សុខ ពុទ្ធីវុធ ​បន្សាបឥទ្ធិពល​ក្រោមលេសកែទម្រង់ដោយការដាក់​មនុស្សជំនិតៗជាចំណូលថ្មី(កូនជឹង)គាត់ មានឈ្មោះលោក​ធឿន សុថាវរឹទ្ធ ជាប្រធាននាយកដ្ឋានរដ្ឋបាល និងលោក អ៊ឹម ហង្ស ជាប្រធានគណនេយ្យ​TC ជាដើម……។​ល។​

ប្រភពឲ្យដឹងថា មន្ត្រីខាងលើត្រូវលោក​ សុខ ​ពុទ្ធីវុធ​ រើសមកពីក្រសួងមុខងារសាធារណយក​មកដាក់អោយកែទម្រង់​ស៊ីមុជស៊ីអោយកាន់តែជ្រៅ ខណៈល្បីថា​ក្នុង​TC​មានការប្រព្រឹត្តអំពើពុក​រលួយយ៉ាងសុខស្រួល ។​

និយោជិកម្នាក់បំរើការនៅក្នុងទូរគមនាគមន៍កម្ពុជា ក្នុងការណាត់ជួបមួយ ដើម្បីជៀសវាងធ្វើ​បាតុកម្មទាមទារអោយ​មេៗពួកគាត់លាតត្រដាងការពិត និយាយក្នុងលក្ខ័ណសុំមិនអោយបង្ហាញ​ឈ្មោះឲ្យដឹងថា​៖ រយៈពេល​២ខែកន្លងមក​ក្នុងTCមានរឿងអាស្រូវពុះកញ្ជ្រោលខ្លាំងណាស់​ ជាពិសេសពីរឿងលោក អ៊ឹម ហង្ស ​(កូនជឹង) ​លោក​សុខ ពុទ្ធីវុធ សង្ស័យពាក់ព័ន្ធរឿងអាស្រូវ​ប៉ុនមេឃក្នុងការពុករលួយកឹបកេងលុយចំណូលរបស់អង្គភាពTCអស់ប្រមាណរាប់លាន​ដុល្លារ​ អាមេរិក តែត្រូវគេនាំគ្នាបិទបាំង។​គាត់សង្កត់ធ្ងន់ថា ​នេះជាអំពើពុករលួយដ៏ធំនៅ​ TC ​ដែលមេៗក្នុង​TC​ ​និង​ក្រសួង​កំពុងនាំគ្នាព្យាយាមលាក់បាំងការពិត។​

ប្រភពបន្តថា រឿងពុករលួយនេះលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងលោក​​ ឱម យិនទៀង ​ប្រធាន​អង្គភាពប្រឆាំងអំពើពុក​រលួយមិនហ៊ានប៉ះពាល់ ឬប្រមាញ់បុគ្គលពុករលួយនៅ TCនោះសោះតែម្តង ​ព្រោះខ្លាចអំណាចមេក្លោងជាកូនប្រសារ​សម្តេចនាយករដ្ឋមន្ត្រី។ ​

ប្រភពខាងលើបន្ទោសថា បុគ្គលពុករលួយដល់ខួរឆ្អឹងពាក់យីហោជាមន្ត្រីបំរើជាតិ​នៅTCទាំងនោះ ហើយដែលប្រៀប​ដូចច្រេះស៊ីដែកចាំបំផ្លិចបំផ្លាញសន្លឹកឆ្នោតរបស់បក្ស CPPគ្រប់អាណត្តិ​និងធ្វើអោយមេដឹកនាំជាន់កំពូលៗនៃបក្ស​CPPធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិ។​ ​ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយ​បិទបាំងការពារជនពុករលួយ ? ​លើកលែងតែមេៗ​ទាំងនោះក៏ជាប់ពាក់ព័ន្ធដែរ ស៊ីលៀសរអៀសខ្លួន។​

ប្រភពបែរមកនិយាយពីសកម្មភាពមន្ត្រីគ្រាក់ៗជើងចាស់ជើងថ្មីវិញ នៅក្នុងអង្គភាពទូរគមនា​គមន៍កម្ពុជា បានឲ្យដឹង​ថា៖ ទោះពេលនេះលោក សុខ ពុទ្ធីវុធ​ ញាត់កូនជឹងគាត់ចូល​កាន់កាប់​ TC ​គ្រប់កន្លែងខ្លឹមខ្លាញ់ ដែលលុយលក់ខ្យល់​ហូរចូលដូចទឹក។ ​បច្ចុប្បន្ន លោក សន វី បានបន្តខ្ចីដៃ(កូនជឹង)លោក អ៊ុង ពិសិទ្ធ អតីតៈអនុប្រធាន​នាយកដ្ឋានផែន​ការហិរញ្ញវត្ថុ​(ដែល​មានស្នាដៃចាប់ជនពុករលួយ ២០មុឺនដុល្លារពីមុន)​ឲ្យគ្រប់គ្រងតួនាទីជាសម្ងាត់​ក្នុងការតាម​ឃ្លាំមើល ដើម្បីសកម្មភាពកូនជឹងរបស់ លោក សុខ ពុទ្ធីវុធ ប្រព្រឹត្តពុករលួយកឹបកេងថវិកា និងការ​ចំហៀចំណូល​បំប៉ោងចំណាយរបស់កូនជឹង លោក សុខ ពុទ្ធីវុធ យ៉ាងស្វិតស្វាញ ដើម្បីទុកជាអាវុធសម្ងាត់ការពារខ្លួន​ផង និងបង្ក ដើម្បីទាមទារចំណែកមួយក្រាស់ឃ្មឹកក្នុងផ្លូវតែមួយ​ គឺរួមគ្នាលួចជាតិ។​

ប្រភពបន្តថាលោក អ៊ុង ពិសិដ្ឋ បុគ្គលមានជំនាញការលើកផែនការហិរញ្ញវត្ថុ និងរាល់ការ​ចំណាយព្រមទាំងក្តាប់​ចំណូលសម្រាប់អង្គភាពTCទាំងមូលពីមុនយ៉ាងច្បាស់ ។ ​ចេះក្បួនបំប៉ោង​និងចំហៀវដើម្បីកេងប្រវ័ញ្ចថវិកាជាតិ​យកចែកគ្នាកាលណោះក៏ដូចពេលនេះទោះជាអំណាចទូទៅក្តោបក្តាប់ដោយក្រុមលោក​ សុខ ពុទ្ធីវុធ​ តាមរយៈ​ប្រើកូនជឹងក៏ដោយក៏នៅតែមិនអាចធ្វើអ្វីៗស្រេចតែអំពើចិត្តរំលងអ្នកជំនាញដូចជា លោក អ៊ុង ពិសិដ្ឋ នោះឡើយ ។​

ប្រភពបន្តថាលោកអ៊ុង ពិសិដ្ឋ ​ដែលជាមនុស្សជំនាញពុករលួយស្រាប់ អាចមើលឃើញច្បាស់​ក្រឡែតនូវសកម្មភាព​មិនប្រក្រតីរបស់កូនជឹង​ លោក  សុខ ពុទ្ធីវុធ និងការដាក់កាំបិតលើស្មាមនុស្សថ្មីអ្នកកេងប្រវញ្ចន៏ជំនាន់ក្រោយ​ដែល​គ្មាន​បទពិសោធ ទាំងលើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ពីសកម្មភាពធ្វើសវនកម្មផ្ទៃក្នុង ឬសវនកម្មជាតិ ឬសវនកម្ម​ក្រសួង​ហិរញ្ញវត្ថុ ឬក្រុមប្រឆាំងពុក​រលួយដោយច្បាស់ៗធ្វើអោយអ្វីៗនៅTCពេលនេះនៅតែក្តោបទាំងស្រុុងក្នុង​កណ្តាប់ដៃ​លោក សន វី និង អ៊ុង ពិសិដ្ឋ​ ដដែល បើទោះជាសម្បកក្រៅមើលទៅហាក់គ្មានអំណាចប្រព្រឹត្តអំពើពុក​រលួយខ្លាំងដៃ​នៅក្នុងTCក៏ដោយ។​

ប្រភពបន្ថែមថារឿងរ៉ាវដែលសង្ស័យលោក​ អុឹម ហង្ស ​កឹបកេងលុយដល់ទៅរាប់លានដុល្លារ​ថ្មីបំផុតនេះ ក៏ទំនងមាន​ទំនាស់​រវាងមាន់ព្រៃ និងមាន់ស្រុកខ្លាំងក្លា ទើបបានជាបែកធ្លាយដល់​បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនយ៉ាងនេះ ពុំនោះទេ ពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់​ចិត្តមិនខាន​ ។​

យើងមិនដឹងថាការលើកឡើងទាំងអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោក សន វី​ និងលោក អ៊ុង ពិសិដ្ឋ លោក ធឿន សុថារឹទ្ធ​ សុទ្ធតែមិនលើក​ទូរសព្ទ័អ្នកកាសែតទើបមិនអាចទាក់ទងសុំការបកស្រាយ​ពន្យល់បានទេពីម្សិលមិញ។​

ឯលោក អុឹម ហង្ស ដែលជាបុគ្គលសង្ស័យលួចលុយTC ជាងរាប់លានដុល្លារនោះ​ មិនត្រឹមតែ​ទាក់ទងសុំបំភ្លឺមិនបាន​នោះទេ ថែមទាំងយើងទើបទទួលបានព័ត៌មានថា លោក អុឹម ហង្ស ​បានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍​មកហើយ។​

អំពើពុករលួយគ្មានរូប គ្មានក្លិន គ្មានផ្សែង ទោះជាការផ្តល់ព័ត៌មាននេះ​គ្រាន់តែជាការកាច់កុង​ឬមានការពិតកំរិតណា សារព័ត៌មានយើងរង់ចាំការបកស្រាយគ្រប់វេលាពីគ្រប់ភាគីពាក់ពន្ធ័៕​

cy.20200305

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!