Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បទ​ល្មើស​ព្រៃឈើ​ខេត្តមណ្ឌលគីរី​ចាប់ផ្ដើម​កក្រើក​សារជាថ្មីម្ដងទៀត​ហើយ ក្រោយពី​មាន​ការ​ស្ងប់ស្ងាត់​មួយដង្ហើម​ចង្រិត

ខេត្តមណ្ឌលគិរី​:​ខេត្តមណ្ឌលគិរី​គឺជាខេត្តមួយ​ដែលសម្បូរទៅដោយធនធានធម្មជាតិ​ហើយគឺជាខេត្តមួយសំបូរទៅដោយឈ្មួញ​រកស៊ីបទ​ល្មើសដែរ មួយរយៈពេលកន្លងថ្មីៗនេះ​ដោយមានការបង្ក្រាបរាល់បទល្មើសទាំងឡាយមិនថា​មិនថាធំឬតូចៗគឺកម្លាំងគណៈកម្មការថ្នាក់​ជាតិបង្ក្រាបយ៉ាងក្ដៅ គគុកហើយក៏មានការបិទមិនឱ្យចរាចរណ៍ឈើឆ្លងដែនឬក៏ក្នុងស្រុកនោះទេ​គឺស្ងប់ស្ងាត់បានតែមួយដង្ហើមចង្រឹត​តែប៉ុណ្ណោះ។

som2018

 

ថ្មីៗនេះលេចឮព័ត៌មានថា ក្នុងខែមីនា ឆ្នាំ២០២០ គឺមានឈ្មួញរកស៊ីបទល្មើសឆ្លងដែនបានពឹងពាក់អ្នកសារព័ត៌មានដែលមានមុខមាត់​ម្នាក់ មករត់ដើម្បីរត់ការដឹកបទល្មើសព្រៃឈើឆ្លងដែនសារជាថ្មីទៀតហើយ។

អ្នករត់ការនោះគឺឈ្មោះម៉ាប់ និងអ្នកសារព័ត៌មានបម្រើឲ្យទូរទស្សន៍ក្នុងស្រុកមួយដែលគេស្គាល់ថា​គឺជាអ្នកចចារដោះស្រាយរឿងបាយ​ទឹកដើម្បីជំនួញឈើឆ្លងដែន។

តាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថាក្នុងមួយយប់ៗគឺមានរថយន្តប្រភេទសាំយ៉ុងនិងរថយន្តឡង់គ្រីស័រកែច្នៃរាប់សិបគ្រឿង​ចូលដឹកឈើនៅក្នុងចំណុចស្រុកអូររាំងដើម្បីបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំ។

តាមប្រភពព័ត៌មានបានបន្តទៀតថាការរត់ការជំនួញឈើឆ្លងដែននេះដោយមានភាគីវៀតណាមដាក់ទឹកលុយរាប់សិបម៉ឺនដុល្លារ​ដើម្បីរត់ការទៅលោក មេបរិស្ថានមេព្រៃ លោកស្នងការ មេប៉េអឹមនិងលោកស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីទៀតផង​និយាយឲ្យចំគឺឃុបឃិតគ្នាជាប្រព័ន្ធតែម្ដង។

ពលរដ្ឋសុំសំណូមពរដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានបង្ក្រាបបទ ល្មើសធនធានធម្មជាតិសូមមានវិធានការបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិឆ្លងដែននិងចាប់ជនឧក្រិដ្ឋក្បត់ជាតិដែលពាក់ព័ន្ធនឹង រកស៊ីបទល្មើសជំនួញឈើឆ្លងដែនចាប់មកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន។

som2020-i som2020-o

Filed in: Uncategorized, ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី, ព័ត៌មាន​ខ្សឹបខ្សៀវ

Recent Posts

Bookmark and Promote!