ខេត្តមណ្ឌលគិរី:ខេត្តមណ្ឌលគិរីគឺជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិហើយគឺជាខេត្តមួយសំបូរទៅដោយឈ្មួញរកស៊ីបទល្មើសដែរ មួយរយៈពេលកន្លងថ្មីៗនេះដោយមានការបង្ក្រាបរាល់បទល្មើសទាំងឡាយមិនថាមិនថាធំឬតូចៗគឺកម្លាំងគណៈកម្មការថ្នាក់ជាតិបង្ក្រាបយ៉ាងក្ដៅ គគុកហើយក៏មានការបិទមិនឱ្យចរាចរណ៍ឈើឆ្លងដែនឬក៏ក្នុងស្រុកនោះទេគឺស្ងប់ស្ងាត់បានមួយរយៈតែប៉ុណ្ណោះ។
ថ្មីៗនេះលេចឮព័ត៌មានថាមានឈ្មួញរកស៊ីបទល្មើសឆ្លងដែនបានពឹងពាក់អ្នកសារព័ត៌មានដែលមានមុខមាត់ម្នាក់ មករត់ដើម្បីរត់ការដឹកបទល្មើសព្រៃឈើឆ្លងដែនសារជាថ្មីទៀតហើយ។
តាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថាក្នុងមួយយប់ៗគឺមានរថយន្តប្រភេទសាំយ៉ុងនិងរថយន្តឡង់គ្រីស័រកែច្នៃរាប់សិបគ្រឿងចូលដឹកឈើនៅក្នុងចំណុចច្រកណាំលៀ ដើម្បីបន្តយកទៅលក់នៅប្រទេសវៀតណាម ។
តាមប្រភពព័ត៌មានបានបន្តទៀតថាការរត់ការជំនួញឈើឆ្លងដែននេះដោយមានភាគីវៀតណាមដាក់ទឹកលុយរាប់សិបម៉ឺនដុល្លារដើម្បីរត់ការទៅលោក មេបរិស្ថានមេព្រៃ លោកស្នងការ មេប៉េអឹមនិងលោកអភិបាលខេត្តមណ្ឌលគិរីទៀតផងនិយាយឲ្យចំគឺឃុបឃិតគ្នាជាប្រព័ន្ធតែម្ដង។
ពលរដ្ឋសុំសំណូមពរដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានបង្ក្រាបបទ ល្មើសធនធានធម្មជាតិសូមមានវិធានការបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិឆ្លងដែននិងចាប់ជនឧក្រិដ្ឋក្បត់ជាតិដែលពាក់ព័ន្ធនឹង រកស៊ីបទល្មើសជំនួញឈើឆ្លងដែនចាប់មកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន។