Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លំនៅឋាន​ស្តង់ដា​ជប៉ុន ចាប់ផ្តើម​បើក​លក់​ដំណាក់កាល​ទី​២

​រាជធានី​ភ្នំពេញ ៖ អ្នកវិនិយោគ​ជប៉ុន​បានបង្ហាញ​នូវ​ការជឿជាក់​លើ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច កម្ពុជា បើទោះបីជា​ស្ថិតក្នុង​បញ្ហា​ប្រឈម​ជាស​កល​នៃ​កូ​វីដ​-១៩​ក៏ដោយ ។ លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​ថ្លែង​នូវ​ការជឿជាក់​បែប​នោះ​ក្នុង​ស​ន្និសិទ​កាសែត​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ស្តីពី​លំនៅឋាន​ស្តង់ដា​ជប៉ុន​ចាប់ផ្តើម​បើក​លក់​ដំណាក់​កាលពី​២ ។​

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ បាន​ថ្លែងថា ខ្ញុំ​មិនមែនជា​អ្នកជំនាញ​សេដ្ឋកិច្ច​ទេ ប៉ុន្ដែ​ខ្ញុំ​ជឿជាក់​លើ​សេដ្ឋកិច្ចកម្ពុជា ម្ល៉ោះហើយ​យើង​ជឿជាក់ថា ជំងឺ​កូ​វីដ​១៩ មិនបាន​បង្អាក់​ដល់​ការងារ​សាងសង់ និង​ដំណើរ​ការលក់​គម្រោង​ទី​២ របស់​យើង​ឡើយ​។​

​លោក យ៉ា​ស៊ូ​ម៉ូតូ បានលើកឡើង​ទៀតថា ស្ថានភាព​កូ​វីដ​១៩ ប៉ះពាល់​ពិភពលោក តែ​កម្ពុជា​មិន​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នោះទេ ម្ល៉ោះហើយ​គម្រោង​របស់ អា​រ៉ា​ខា​វ៉ា បានប្រកាស​លក់​គម្រោង​ទី​២ នៅថ្ងៃនេះ បន្ទាប់ពី​គម្រោង​ទី​១ បាន​លក់​អស់រលីង​កាលពី​ឆ្នាំមុន​។​

​លោក​ថា ដំណើរ​ការលក់​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ក្រុមហ៊ុន​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះទេ ដោយហេតុ​ផល​ថា តម្លៃ​ដែល​យើង​លក់​នៅ​ស្ថិតក្នុង​កម្រិត​តម្លៃ​មធ្យម​ដដែល ។
​សូមជម្រាបថា លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​កម្ពុជា​ដែលមាន​ទីតាំងនៅ​កណ្តាល​ក្រុង​និង​មានតម្លៃ​សមរម្យ​បានប្រកាស​ចាប់ផ្តើម​បើក​លក់​ដំណាក់​ទី​២​ហើយ ចាប់ពី​ថ្ងៃនេះ​តទៅ ។​

​ដំណាក់​ទី​១​ដែល​បានប្រកាស​បើក​លក់​ចំនួន​១៦៨០ យូ​នី​ត កាលពី​ចុងឆ្នាំ​២០១៩ ត្រូវបាន​អតិថិជន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​បាន​ទិញ​អស់​មុន​ផែនការ​កំណត់ ហើយ​ដំណាក់កាល​ទី​២​នេះ មាន​ចំនួន​តែ​១២៨០ យូ​នី​ត​ប៉ុណ្ណោះ ។

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែលមាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ​៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​ចំណូល​ទាប​និង​មធ្យម ហើយ​មានបំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ​នៅ​កណ្តាល​ក្រុងភ្នំពេញ​។

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា “​លំនៅឋាន​បែប​ខុន​ដូ​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ដែលជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បើទោះជា​ពួកគាត់​មាន​ចំណូល​ទាប​និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​លំនៅឋាន​ខុន​ដូរ​របស់​អា​រ៉ា​ខា​វ៉ា​បាន និង​បានទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្ម​សិទ្ធ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូរ​ទំនើប កណ្តាល​ទីក្រុង​ភ្នំពេញ​ហ្នឹង​គេ​” ។​

​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា “​យើង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅក្នុង​អគារ​រួម និង​ការថែទាំ​រួម​” ។

​លោក សុធា​រ៉ា បាន​បន្ថែមថា អតិថិជន​ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ “​តកូនតចៅ​” ។
​។​
Arakawa Residence ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា​ជា​លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​កម្ពុជា ដែល​បាន​ក្លាយទៅជា​គំរូ​នៃ​លំនៅឋាន​ឬ​សំណង់​អគារ​នានា​ដែលមាន​ស្តង់ដា​ជប៉ុន​ពិតប្រាកដ ជាពិសេស​បច្ចេកទេស​សំណង់ ប្រព័ន្ធ​ទឹក​និង​លូ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ ដើម្បី​បញ្ចៀស​នូវ​ក្តីកង្វល់​ដល់​ម្ចាស់ផ្ទះ​ដែល​បាន​ទិញ​រួច​។

Arakawa Residence ក៏​ជា​ក្រុមហ៊ុន​ទីមួយ​នៅ​កម្ពុជា​ដែល​ប្រើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងការ​សាងសង់​ទាំងស្រុង ដោយ​មិន​ប្រើថ​វិការ​របស់​អតិថិជន​យកមក​សាងសង់ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​អតិថិជន​អាច​ទិញ​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​កក់ ហើយ​អាច​បង់​រំ​លោះ​ដោយ​មិនមាន​ការប្រាក់ ពោល​គឺអាច​បង់ប្រាក់​ប្រចាំខែ​ចាប់ពី​២៩៧​ដុល្លារ​ឡើងទៅ​។

Arakawa Residence សាងសង់​លើ​ផ្ទៃដី​ជាង​១.៣ ហិច​តា មាន​សំណង់​អគារ​សរុប​ចំនួន​១៦ និង​មាន​កំពស់​២១​ជាន់​ស្មើៗ​គ្នា​។ ដំណាក់កាល​ទី​១​ដែលមាន​ចំនួន​១០​អគារ​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែធ្នូ​ខាងមុខនេះ ហើយ​ដំណាក់កាល​ទី​២​ដែលមាន​ចំនួន​៦​អគារ នឹង​សាងសង់​រួច​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២២​។ រាល់​ផ្ទះ​ទាំងអស់​បែរមុខ​ទៅ​ទិស​ខាងជើង​និង​ខាងត្បូង​ដើម្បី​ងាយ​ស្រូល​ក្នុងការ​ស្រួប​យក​ពន្លឺ​និង​ខ្យល់អាកាស​គ្រប់​រដូវ​កាល និង​បញ្ចៀស​កម្តៅ​ដែល​ជួយ​សន្សំសំចៃ​ដល់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​និង​អគ្គិសនី​។

Arakawa Residence ត្រូវបាន​រចនា​ឡើង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​សមាជិកគ្រួសា​រតិ​ច ចង់បាន​លំនៅឋាន​ប្រណិត មាន​បរិ​កាស​ល្អ តម្លៃ​សមរម្យ ស្ថិត​នៅជាប់​ផ្សារ​ទឹកថ្លា ជាប់​មន្ទីរពេទ្យ​អន្តរជាតិ ជិត​សាលារៀន​និង​សាកលវិទ្យាល័យ​នានា និង​នៅក្បែរ​ផ្សារ​ទំនើប ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឬ​រក​ការងារ​ធ្វើ​។ ពលរដ្ឋ​ដែលមាន​ចំណូល​ចាប់ពី​៦០០​ដុល្លារ​ឡើងទៅ អាច​ទិញ​បាន​ផ្ទះមួយ ជា​ប្រភេទ​ស្ទូ​ដី​យោ​ឬ​ផ្ទះ​មាន​ពីរ​បន្ទប់​។​

Arakawa Residence បានចាប់ផ្តើម​សាងសង់​នៅ​ខែវិច្ឆិការ ឆ្នាំ​២០១៧​។ បច្ចុប្បន្ន លំនៅឋាន​អា​រ៉ា​ខា​វ៉ា បានក្លាយ​ជាទី​តាំង​ដ៏​សំខាន់​មួយ​សម្រាប់​និស្សិត​សិក្សា​ផ្នែក​សំណង់​ស៊ីវិល​ចុះមក​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ជាក់ស្តែង ពិសេស​គម្រោង​សំណង់​ធំៗ​បែបនេះ​។​

​គួ​រម្លឹកថា ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ដោយ​វិនិយោគិន​ខ្មែរ​និង​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​សាងសង់ និង​ដាក់អោយ​arakawa​ដំណើរការ​រួចមកហើយ​អា​ផាត​មិន​ដែលមាន​ឈ្មោះថា Bellevue Serviced Apartments នៅ​តំបន់​ជ្រោយ​ជ​ង្វា​រ ៕img200914a1 img200914a2 img200914a3 img200914a6

Filed in: Uncategorized

Recent Posts

Bookmark and Promote!