Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្ដម ស៊ុន ចាន់ថុល អញ្ជើញ​សំណេះ​សំណាល​សួរសុខទុក្ខនាយ​ទាហាន នាយទាហានរង និង​ពលទាហាន នៃកងរាជ​អាវុធហត្ថរាជធានី​ភ្នំពេញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

មុនពេលចូលទៅកាន់សាលប្រារព្ធពិធី ឯកឧត្ដម គណអធិបតី ព្រមទាំងគណប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនាហេដ្ឋារចនាសម្ព័ន្ធ និងការសម្តែងក្បាច់គុណ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រកបដោយចំណាប់អារម្មណ៍ខ្ពស់ គ្រប់ៗគ្នា។

ឯកឧត្ដមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានរាយការណ៍ជូន គណៈអធិបតី ដោយសង្ខេបត្រួសៗ ពីវឌ្ឍនៈភាព សកម្មភាព និង បទពិសោធន៍ការងារ ដែលអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រេចបាន ក្នុងរយៈកាលកន្លងមក ដោយភ្ជាប់ជាមួយការចាក់បង្ហាញនូវ វីដេអូឯកសារស្តីពីសកម្មភាពជាក់ស្តែង មានខ្លឹមសារជារួម ផ្តោតសំខាន់លើការបំពេញភារកិច្ចចម្បងចំនួន០៤ ក្នុងពេលតំណាលគ្នានោះគឺ៖
ទី១៖ ការរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសការចូលរួមទប់ស្កាត់បដិវត្តពណ៌ ប្រកបដោយ ជោគជ័យ។
ទី២៖ ការគ្រប់គ្រង ដឹកនាំ និងកសាងអង្គភាព ដោយផ្តោតលើ កត្តាមនុស្ស និង កត្តាសម្ភារៈ
ទី៣៖ ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស
និងទី៤៖ ការជួយសង្គ្រោះបម្រើពលរដ្ឋ និងសង្គម។
ក្រោយពីបានស្តាប់របាយការណ៍រាយការ របស់ឯកឧត្ដមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួចមក ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះរាល់ស្នាដៃ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបាន និងមានមតិសំណេះសំណាល សួរសុខទុក្ខកងកម្លាំង ព្រមទាំងបានឡើងពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសការរីកចម្រើននូវ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ពីរាជធានីទៅទីរួមខេត្ត និងពីខេត្តមួយទៅខេត្តមួយ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ កងរាជអាវុធហត្ថ ដែលបានចូលរួមសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការទប់ស្កាត់ក៏ដូចជាបង្រ្កាប ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលធ្វើឱ្យផ្លូវឆាប់ខូច និងខាតបង់ថវិកាជាតិ ព្រមទាំងបានថ្លែងអំណរគុណចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាននាំយកនូវថវិកា និងសម្ភារៈគ្រឿងឧបភោគជាច្រើនមុខ ផ្តល់ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអំណោយសួរសុខទុក្ខ ដែលរួមមាន៖
– ទឹកស៊ីអ៊ីវ ២០០ យួរ
– ទឹកត្រី ២០០ យួរ
– ទឹកសុទ្ធ ៣០០ កេស
– មីជាតិ ៣០០ កេស
– ត្រី ខ ៣០ កេស
– អង្ករ ០៥ តោន
– ម៉ាស៊ីនកុំព្យូរទ័រលើតុ (Desktop) ២០ គ្រឿង
– ម៉ាស៊ីន ព្រីនធឺរ (Printer) ២០ គ្រឿង
– ថវិកា សម្រាប់កសាងអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២០,០០០ $ និង
– ថវិកា សម្រាប់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ក្នុងម្នាក់ៗទទួលបាន ៥០,០០០ រៀល

បន្ទាប់ពីគណៈអធិបតី បានប្រគល់សម្ភារៈថវិកា រួចរាល់ កម្មវិធីក៏បានបញ្ចប់ដោយភាពអឹកធឹក និងស្និទ្ធស្នាលក្រៃលែង៕

photo_2020-09-15_08-15-21 photo_2020-09-15_08-15-06 AAC7A431-35BD-4228-95B4-838A7904A776photo_2020-09-15_08-15-12photo_2020-09-15_08-15-16 photo_2020-09-15_08-15-17 photo_2020-09-15_08-15-27

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!