Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០ ចំនួន៣៣នាក់

២៩/០៩/២០២២០
– អរគុណ សន្តិភាព!
– អរគុណ នយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណ ស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព ឯកភាពជាតិ ពេញលេញ ជូនដល់កម្ពុជា!

រាជធានីភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០ ចំនួន៣៣នាក់ ប្រារព្ធនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់ពីពិធីបំពាក់ឋានន្តរសក្តិ និង គ្រឿងឥស្សរិយយសរួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំ យោធិនដែលចូលនិវត្តន៍ទាំង ៣៣រូប ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិន សោធននិវត្តន៍ ឆ្នាំ២០២០ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាបន្ត។

ក្រោយបញ្ចប់ កម្មវិធី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានអំណោយប្រគល់ជូន យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០ ទាំង៣៣នាក់ ដោយម្នាក់ៗទទួលបាន ថវិកា៥០ម៉ឺនរៀល ភេសជ្ជៈ៤កែស និងមី០២កែស ផងដែរ៕

IMG_20200929_150954_532 IMG_20200929_151012_105 IMG_20200929_151006_979 IMG_20200929_150959_856IMG_20200929_150940_934 IMG_20200929_150946_753 IMG_20200929_150944_615 IMG_20200929_150938_582 IMG_20200929_150935_178IMG_20200929_151032_459 IMG_20200929_151044_144 IMG_20200929_151046_421 IMG_20200929_151053_189 IMG_20200929_151039_431

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!