Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងស្រុកសំរោងទង និងស្រុកឧដ្ដុង្គ

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក និងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀង ស្ថានភាពបង្កបង្កើនផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកសំរោងទង និងស្រុកឧដុង្គ ដែលរងនូវផលប៉ះពាល់ដោយទឹកភ្លៀងកន្លងមក។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់មន្ទីរជំនាញអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រៀមនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកភ្លៀងនៅពេលនេះ គឺមិនទាន់មានសភាពធ្ងន់ធ្ងរ ឬក៏ឈានទៅដល់ការប្រកាសអាសន្នណាមួយនោះទេ ឯកឧត្តមបន្ថែមទៀតថា ផលប៉ះពាល់ដែលរងគ្រោះដោយសារទឹកភ្លៀងនេះមិនមែនមានតែក្នុងស្រុកសំរោងទង និងស្រុកឧដុង្គនោះទេ គឺមានការលិចលង់នៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះសូមលោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកភ្លៀងនេះ ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពឹសជាដើម៕

FB_IMG_1601978088296 FB_IMG_1601978091034 FB_IMG_1601978096816 FB_IMG_1601978094477 FB_IMG_1601978100739 FB_IMG_1601978110943 FB_IMG_1601978113016

Filed in: Uncategorized, កំពង់ស្ពឺ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!