Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋជាង ៦០០គ្រួសារ ខណ្ឌដង្កោកំពុងរងការគំរាមកំហែង ដោយគ្រោះទឹកជំនន់ បានទទួលអំណោយមនុស្សធម៌

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ជាង ៦០០គ្រួសារ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀល ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរសួរខុសទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក ។

ការចុះជួបសំណេះសំណាលនេះ គឺអនុវត្តតាមអានុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក» និងបានជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដោយផ្ទាល់ ក្រោមកិច្ចសហការពីអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ និងអសាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌដង្កោ ។

លោកជំទាវក៏បានផ្តាំផ្ញើរដល់អង្គពិធីមានដូចតទៅ៖

១. ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឲ្យបានល្អជៀសវាងនូវជម្ងឺដង្កាត់ផ្សេងៗ ជាពិសេស ត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង ។

២. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលខណ្ឌង្កោត្រូវយកចិត្តទុក្ខដាក់ក្នុងការជន្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពនក្នុងខណៈពេលដែលតំបន់នេះកំពុងការគំរាមកំហែងដោយទឹកជំនន់ ។

ក្នុងមួយគ្រួសារ ទទួលបាន នុំប៉័ង១ដើម អង្ករ ១៥គីឡីក្រាម ទឹកដោះគោ ៥កំប៉ុង ត្រីខ ១យួរ ទឹកសុទ្ធ ១កេស មី ១កេស និងថវិកា ១៥ម៉ឺនរៀល ។

FB_IMG_1602669880962 FB_IMG_1602669889109 FB_IMG_1602669883834 FB_IMG_1602669893639 FB_IMG_1602669896461 FB_IMG_1602669900469 FB_IMG_1602669906116FB_IMG_1602669916387FB_IMG_1602669921097 FB_IMG_1602669924989 FB_IMG_1602669927429 FB_IMG_1602669931587

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!