Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ ពង្រឹង វិធានការ បង្ការទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា!

ចាប់តាំងពីប្រទេសកម្ពុជាបានប្រកាសអំពីករណីទី១ នៃការឆ្លងវីរុសកូវីដ-១៩ ក្នុងខែមករា ឆ្នាំ២០២០មក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាន អនុវត្តតាមការចង្អុលបង្ហាញរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីអំពីការចូលរួមបង្កាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអំពាវដ៏ខ្ពង់ខ្ពស់ម្តងហើយម្តងទៀតរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច អគ្គមហាសេបតី តេជោ ហ៊ុន សែន ដោយបានចាត់វិធានការការពារយ៉ាងហ្មត់ចត់នៅក្នុងទីបញ្ជាការរាជធានី ក៏ដូចជាតាម បណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ទាំងពេលចេញនិងចូលក្នុងអង្គភាព ត្រូវ ពាក់ម៉ាស់ លាងដៃដោយសាប៊ូ បាញ់ថ្នាំសម្លាប់មេរោគទាំងមនុស្ស ទាំងយានយន្ត ក៏ដូចជាសម្ភារៈប្រើប្រាស់ វាស់ស្ទង់កម្ដៅជាប្រចាំ ព្រមទាំងបានធ្វើការផ្សព្វផ្សាយអំពីវិធានការពារទាំងនេះ ដល់កម្លាំង កងរាជអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ ក៏ដូចជាបណ្តា ការិយាល័យ ចំណុះ បានអនុវត្តដូចៗគ្នា ថែមទាំងមានការចែកម៉ាស ចែកឧបករណ៍វាស់កំម្តៅ ចែកធុងនិងទូបាញ់ថ្នាំសម្លាប់មេរោគ ចែកអាល់កុល ចែកជែលលាងដៃ ជូនដល់អង្គភាពអាវុធហត្ថនីមួយៗតាមបណ្តាខណ្ឌ យកទៅប្រើប្រាស់ ហើយបន្តចូលរួមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅ ទូទាំងរាជធានីភ្នំពេញ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមនាំយកម៉ាសដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានផ្តល់ចំនួន២លានម៉ាស់ សម្រាប់ឲ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ ចាត់ចែងចែកជូនដល់ប្រជាពលរដ្ឋ ហើយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ចឲ្យ អាវុធហត្ថរាជធានីភ្នំពេញ ជួយចែកជូនដល់ដៃពួកគាត់ តាមគោលដៅកំណត់ទូទាំងរាជធានីភ្នំពេញ។

ដោយឡែកជុំវិញ«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» អាវុធហត្ថរាជធានីភ្នំពេញ បានពង្រឹងវិធានការការពាររបស់ខ្លួន ដោយដាក់ចេញនូវបទបញ្ជា ការបង្ការ និង ការពារជំងឺ កូវីដ-១៩ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

IMG-20201202-WA0012 IMG-20201202-WA0014 IMG-20201202-WA0013 IMG-20201202-WA0015

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!