ថ្ងៃព្រហស្បតិ៍ ៣ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធរួមនិងថ្នាក់ដឹកនាំខេត្តឃុំស្រុកអញ្ជើញចុះពិនិត្យ ដើម្បីចូលរួមការងារប្រមូលផលស្រូវនៅរដូវវស្សារបស់បងប្អូនប្រជាកសិករហើយ ឯកឧត្ដម វ៉ី សំណាង រួមនឹងលោក ញ៉ាញ ជាប់ហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមនិងបន្តចុះពិនិត្យស្ថានភាពទឹក ទំនប់ណ្ដើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ជូនបងប្អួនប្រជាពលរដ្ឋនៅមូលដ្ឋាន៕
0