Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានស្ម័គ្រចិត្តបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្ដួចផ្ដើមជាមួយ ក្រុមអតីតសិស្សនិងគ្រូ សាលាបាក់ទូក ទសវត្សរ៍80 ស្ម័គ្រចិត្តបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១,០០០,០០០ដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០០,០០០ នាក់៕

IMG_20201210_221112_072 FB_IMG_1607613089085

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!