ខេត្តតាកែវ : មានដេប៉ូស្តុកនិងចែកចាយជ្រូកមួយកន្លែង នៅភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ស្ថិតនៅតាមផ្លូវជាតិលេខ២ ទំនងជាដេប៉ូស្តុកជ្រូកបែអនាធិប្ប តេយ្យអត់ច្បាប់ បានរកសុីជាយូរឆ្នាំណាស់ហើយ? ដោយសារដេប៉ូមួយនេះ គ្មានដាក់ស្លាកយីហោត្រឹមត្រូវទេ ហើយល្បីថាប្រើប្រាស់រថយន្តមានស្លាកលេខខាងមុខ(កំពង់ចាម)ខាងក្រោយ(ភ្នំពេញ)ហើយថែមទាំងមានទីតាំងរបៀបលាក់លៀមបំផុត។
ប្រជាពលរដ្ឋរស់នៅស្រុកសំរោងម្នាក់(សុំមិនបញ្ចេញឈ្មោះ)អោយដឹងថា៖ ម្ចាស់ដេប៉ូនោះមានឈ្មោះលោកគង់ ចន្នីហៅក្រៅថាឧកញ៉ា ចាន់។ឧកញ៉ាចាន់ បាននឹងកំពុងរកសុីប្រមូលទិញជ្រូកពីតាមភូមិក្នុងស្រុកផង ពីបណ្តាកសិដ្ឋានចិញ្ចឹមជ្រូកធំៗផង និង នាំចូលជ្រូកពីប្រទេសថៃផង។ជារៀងរាល់ថ្ងៃគាត់ ដឹកចូលដេប៉ូនៅភូមិឈូកសនេះ មិនដែលខកខានទេ។
ប្រភពបន្តថា៖ជាច្រើនឆ្នាំហើយរៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលជ្រូកមកចូលដេប៉ូគ្រប់ផែនការ ពួកគាត់បានលើកដាក់រថយន្តធុនធំៗក្នុងមួយឡានៗចំនួនរាប់រយក្បាលដឹកទៅលក់នៅប្រទេសវៀតណាម។
នៅពេលថ្លឹងជ្រូកលក់អោយវៀតណាមរួចម្ចាស់ដេប៉ូខាងលើ ពេលខ្លះនាំចូលជ្រូកពីវៀតណាមចូលមកកម្ពុជាវិញ ប្រហាក់ប្រហែល នឹងការនាំចេញមកវិញដែរ។ក៏ប៉ុន្តែការនាំចូលពីវៀតណាមកន្លងមក គេសង្កេតឃើញថា មានជ្រូកមួយចំនួនធំជាជ្រូកចម្លែកៗ ខ្លះត្រចៀកខៀវ ក្រចកជើងស្អុយនិងមានស្នាមជាំឈាមពាសពេញខ្លួន ដែលត្រូវពួកគាត់ដឹកចូលមកចែកចាយតាមដេប៉ូកាប់សាច់នាៗក្នុងប្រទេសកម្ពុជាពិសេសដាក់តាមដេប៉ូកាប់ជ្រូកក្នុងទីក្រុងភ្នំពេញ មួយចំនួនទៀតមិនដឹងជាទៅដល់ទីណាខ្លះទេ ហើយក៏មិនដែលធ្លាប់ឃើញមន្ត្រីពេទ្យសត្វនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចុះមកត្រួតពិនិត្យសុខភាពជ្រូកក្រចកស្អុយ ត្រចៀកខៀវ និងមានដងខ្លួនសុទ្ធតែស្នាមជាំឈាមខ្មៅនោះដែរ ប៉ុន្តែគេតែងតែឃើញលោកថៃ លី មកផឹកសុីជាញឹកញាប់យ៉ាងសប្បាយលិចថ្លើមនៅផ្ទះលោកឧកញ៉ាចាន់នោះទៅវិញ។ប្រភពដដែលបន្ថែមថា តាមរយ: ការបញ្ចេញវោហារបស់ពួកគេក្នុងពេលផឹកសុីនោះគាត់អាចដឹងថានៅក្នុងខេត្តមាន៖
-លោកថៃ លីប្រធានពេទ្យសត្វខេត្តជាខ្នងបង្អែកដោយផ្ទាល់ម្នាក់
-មានអភិបាលរងខេត្តម្នាក់ឈ្មោះខាន់ សុខា ជាបង្អែកការពារដែរ
-ព្រមទាំងមាមប្រធានមន្ទីរកសិកម្មខេត្តម្នាក់
-និងមានមន្ត្រីផ្នែកផលិតកម្មនិងបសុព្យាបាលខេត្តជាច្រើននាក់
ដោយឡែកនៅថ្នាក់ក្រសួងមានខ្នងបង្អែកដូចជា ៖
-លោកតាន់ផាន់ណារ៉ាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម
-លោកសៀកឡេងជាជាកូនប្រសាររដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាជំនួយការឳក្មេកធ្វើជាខ្នងបង្អែកដោយប្រយោល
ហេតុដូចនេះហើយទើបលោកចាន់មិនដែលស្គាល់មេឃដី ហើយតែងមានឥរិយាបទយកមេឃទ្រាប់អង្គុយសូម្បីកន្លងមកមានកាសែតខ្លះសាកសួរអំពីព័ត៌មាន ក៏ត្រូវគាត់(លោកឧកញ៉ាចាន់)ប្រមាថកាប់ក្បាលនឹងពូថៅដែរ។
ប្រភពបន្តថា៖សកម្មភាពរកសុីស្តុក ដឹកជញ្ជូន នាំចូលនាំចេញជ្រូករបស់លោកគង់ ចន្នីហៅឧកញ៉ាចាន់ នៅចំណុចភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវនេះមានទ្រង់ទ្រាយធំ ហើយអាចជាគ្រោះថ្នាក់ពីជម្ងឺជ្រូកចម្លងមកមនុស្សដ៏គួរព្រួយបារម្ភទាំងអាជ័យក៏ដូចមីគ្រតដែរបើរកសុីរបៀបលាក់លៀមឡានដឹកបន្លំស្លាកលេខ ដេប៉ូគ្មានស្លាកយីហោ ឯច្បាប់សម្រាប់ធ្វើអាជីវកម្ម?តែ ក៏នៅមិនទាន់ដឹងប្រាកដថា ឧកញ៉ាម្នាក់នោះរកសុីលោតឆត្រ័ទាំងស្រុងឬសុំចែកកូតាពីអាជ្ញាបណ្ណ័របស់ក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនរកសុីធំៗទាំង៥ដែលក្តោបក្តាប់ដោយលោកវេង សាខុននិងកូនប្រសារសៀក ឡេងនោះដែរ ព្រោះថាគាត់ឥរិយាបទទទឹង ទទែងច្រឡោតខាងដាក់អ្នកកាសែត មិនអាចសាកសួរអ្វីបានបែបនោះ វាមិនមែនជារឿងគ្រោះកាចធម្មតាៗតូចតាចឡើយ។បែបនោះតើដល់ពេលណាទើបមានអ្នកហ៊ានចេញមុខត្រួតពិនិត្យអាជីវកម្មគាត់ជាសាធារណ:?ឬចាំដល់គ្រោះចូលមកសង្កត់ក បំផ្លាញសុខុមាល
ភាពប្រជាពលរដ្ឋទូទៅមួយនគរសិនទើបភ្ញាក់ខ្លួន?។
កន្លងមកសង្កេតឃើញថា ឈ្មួញខ្លះរកសុីដឹងតែពីបានលុយច្រើន ទោះជ្រូកក្រចកមានព៌ណដូចខ្ទុះ ជះខ្លិនស្អុយ ជើងនឹងដងខ្លួនចេញកន្ទួលអុជៗនិងមានស្មាមជាំឈាម ឯស្លឹកត្រចៀកខៀវនិងជាំខ្មៅក៏បានដំណើរការនាំចូលមកចែកចាយកាប់សាច់លក់អស់ៗរលីង ទាំងមិនដែលឃើញឬសឹងតែមិនដែលឮសោះថាលោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ឬមន្ត្រីពេទ្យសត្វតាមខេត្តដឹកជញ្ជូនជ្រូកនោះឆ្លងកាត់ណាមួយត្រួតពិនិត្យឡើយ ទោះជាឃើញក៏ធ្វើជាខ្វាក់ដែរ ជ្រូកស្អុយង៉ោងទាំងកំពុងស្រែកអ៊ូកៗក៏ចូលដេប៉ូកាប់លក់អស់ដែរ ។ចម្លែកតែខេត្តតាកែវបែរជាឃើញតែមន្ត្រីថ្នាក់ខេត្តតាកែវខ្លះនិងមន្ត្រីពេទ្យសត្វខេត្តឈ្មោះលោកថៃ លីនិងលោកថៅកែចាន់មានភាពស្នឹទ្ទស្នាលចាក់ទឹកមិនលិចជាមួុយឈ្មួញដឹកជ្រូក ដេប៉ូអនាមឹកដូចបងប្អូនតែក្នុងពេលផឹកសុីទៅវិញ។
ករណីនេះបើសង្ឃឹម លើលោកតាន់ផាន់ណារ៉ាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលមានសញ្ញាបត្រ័បណ្ឌិតពីសូវៀតវិញ សង្ឃឹមផ្កាយលើមេឃវិញល្អជាង ល្បីថាគាត់ត្រូវលោករដ្ឋមន្ត្រីនិងកូនប្រសារក្រៅក្របខណ្្ឌធីបចោលដូចធីបបៀរទៅហើយ។
បើដូច្នេះតទៅទៀតសុខភាពពលរដ្ឋខ្មែរនឹងរងគ្រោះធ្ងន់ធ្ងរបែបណា? លោកអភិបាលស្រុកសំរោង បានទុកទូរសព្ទ័រោទិ៍ចោល.ឯលោកគង់ ចន្នីហៅឧកញ៉ាចាន់ទូរសព្ទ័ជាប់រវល់រហូត .ដោយឡែកលោកថៃ លី ប្រធានពេទ្យសត្វខេត្ត ទាំងអស់សុទ្ធតែមិនលើកទូរសព្ទ័ដើម្បីសុំការបកស្រាយពាក់ពន្ធ័និងការរកសុីស្តុក នាំចេញ នាំចូល ជ្រូករស់របស់លោកឪកញ៉ាដែលបោះទីតាំងអត់យីហោនៅក្នុងភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោងនោះបានទេកាលព្រឹកមិញដោយឡែកលោកតាន់ ផាន់ណារ៉ាជាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលក្រសួងកសិកម្មមិនព្រមឆ្លើយសំណួរទេកាលពី៣ថ្ងៃមុនទើបតែថ្ងៃនេះ បានអះអាងប្រាប់ថា”ជ្រូកពុំមានការនាំចូលទេក្នុងរយពេល១សប្តាហ៍កន្លងមក”តែលោកមិនបានបញ្ជាក់ថាអំពីថាតើលោកជាមេធំប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនឹងមានចំណាត់ការនាៗក្នុងការត្រួតពិនិត្យសត្វជ្រូកនិងផលិតផលមានដើមកំណើតពីសត្វជ្រូកគួរអោយពលរដ្ឋជឿជាក់បានដែរទាល់តែសោះ ជាពិសេសត្រួតពិនិត្យការរកសុីស្តុកនិងចែកចាយសត្វជ្រូករបស់ដេប៉លោកឧកញ៉ាចាន់ ដែលកំពុងព្រួយបារម្ភជាទូទៅ។
បែបនេះទំនងលោក តាន់ ផាន់ណារា ដឹងតែសុីញ៉េលិខិតអនុញ្ញាត្តអោយដឹកជញ្ជូនសត្វតែប៉ុណ្ណោះ ហាក់មិនដែលដឹងថាមន្ត្រីពេទ្យសត្វខេត្តកំពុងគប់គឹតនឹងឈ្មួញ ឬកំពុងធ្វើអ្វីខណ:លោកជាមេធំទូទាំងប្រទេសនេះទេ?៕