Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ថ្ងៃនេះ មិនមានការឆ្លងបន្ត កូវីដ-១៩ ចូលក្នុងសហគមន៍ទេ !

ភ្នំពេញ៖ក្រសួងសុខាភិបាល ប្រកាសថា ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មិនមានការឆ្លងបន្ត កូវីដ-១៩ ចូលក្នុងសហគមន៍ ទេ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រកាសថា បានរកឃើញអ្នកឆ្លង កូវីដ-១៩ ថ្មី ចំនួន២នាក់ តែជាករណីនាំចូលពីក្រៅប្រទេស ។

ដោយឡែក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ការធ្វើតេស្តវត្ថុសំណាកលើកទី៣ សរុបចំនួន៨.៨១៤សំណាក ដោយបូកនឹងវត្ថុសំណាកនៅសល់ចំនួន៦៨សំណាក ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបចំនួន ៨.៨៨២សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន៣.០០២សំណាក ត្រូវបានធ្វើវិភាគ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ មានលទ្ធផល «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់ ។

ចំណែកវត្ថុសំណាកនៅសល់ចំនួន ៥.៨៨០សំណាក ទៀត នឹងត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ ៕

photo_2020-12-08_10-00-15-1068x601 photo_2020-12-13_07-28-34-1-719x1024 photo_2020-12-13_07-28-37-1-721x1024

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!