Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

យុវជនសម័យថ្មី មានឱកាស ទទួលបានការអប់រំ ទាំងក្នុងនិងក្រៅប្រទេសស្មើរៗគ្នា ក្រោមសន្តិភាព ដែលបានមកពីគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា!

ដោយសារកត្តាសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលកើតចេញពីភាពវៃឈ្លាស របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យយុវជនកម្ពុជាបច្ចុប្បន្ន មានឱកាសស្មើរៗគ្នាក្នុងការទទួលបានការសិក្សាអប់រំ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមបម្រើសង្គមជាតិ ឲ្យមានការអភិវឌ្ឍជាលំដាប់ ដែលនេះគឺជាសច្ចៈភាពមិនអាចបំភ្លៃបានជាប្រវត្តិសាស្ត្រ។

មិនខុសអំពីយុវជនដទៃ លោកវរសេនីយ៍ឯក សៀ ទីន កូនប្រុសលោក រ័ត្ន ស្រ៊ាង បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួន លើមុខជំនាញជាច្រើនជាបន្តបន្ទាប់ រួមមាន បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធា ពីសាលាបណ្ឌិតសភាយោធា ប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនិងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី ហើយថ្មីៗនេះទើបតែបញ្ចប់វគ្គ បញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបានយកយុទ្ឋសាស្រ្តថ្មីៗ មកអភិវឌ្ឍអង្គភាពរបស់ខ្លួន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ កើតក្នុងត្រកូលគ្រួសារមន្ត្រីរាជការធម្មតា យុវជន សៀ ទីន បានចាប់យកអាជីពជាកងរាជអាវុធហត្ថ ដោយសារកាលនៅក្មេងរូបលោកបានឃើញឪពុកស្លៀកឯកសណ្ឋានកងរាជអាវុធហត្ថ ក៏ធ្វើឲ្យខ្លួនមានចិត្តស្រឡាញ់ចង់ក្លាយជាមន្ត្រីអាវុធហត្ថដូចឪពុក និងដោយសារខ្លួន បានចាប់កំណើតក្នុងសម័យប្រទេសជាតិកំពុងជួបប្រទះបញ្ហាសង្គ្រាមស៊ីវិល រឹតតែជម្រុញឲ្យខ្លួនមានចិត្តស្រឡាញ់អាជីព ជាកងកម្លាំងប្រដាប់អាវុធ ដែលអាចចូលរួមស្វែងរក ក្ដីសុខ សន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ តាំងពីពេលនោះ លោកក៏សម្រេចចិត្តប្តេជ្ញាថានឹងចាប់យកជំនាញកងរាជអាវុធហត្ថនេះឲ្យបាន រហូតសម្រេចបំណងដូចសព្វថ្ងៃនេះ។

និយាយអំពីប្រវត្តិរបស់លោកវរសេនីយ៍ឯក សៀ ទីន គឺនៅឆ្នាំ២០០៨ លោកបានចូលបម្រើការងារនៅកងរាជអាវុធហត្ថ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅ នៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។

ក្រៅអំពីការសិក្សាទ្រឹស្ដីនៅសាលា លោកក៏ដូចជាសិក្ខាកាមដ៏ទៃ គឺតម្រូវអោយចុះអនុវត្តផ្ទាល់តាមរយៈការធ្វើសមយុទ្ធនានា ដែលសាលាបានរៀបចំឡើងអោយដូចនឹងសង្គ្រាមជាក់ស្ដែង ដោយឆ្លងកាត់គ្រប់ឧបសគ្គ បូករួមនឹងស្ថានភាពអាកាសធាតុ ត្រជាក់ខ្លាំង ឬក្ដៅខ្លាំង គឺសិក្ខាកាមគ្រប់រូបតម្រូវអោយបន្តសមយុទ្ធនោះរហូតដល់ចប់ តែជាក់ស្ដែង សិស្សខ្លះត្រូវបានបញ្ឈប់ ដោយសារកាយសម្បទាពួកគាត់ទ្រាំទ្រពុំរួចក្នុងការហ្វឹកហាត់សមយុទ្ធទាំងនោះ។ ដោយឡែកចំពោះលោក វរសេនីយ៍ឯក សៀ ទីន ដោយមានការប្ដេជ្ញាចិត្ត តស៊ូមោះមុត និងដោយខ្លួនជាតំណាងប្រទេសកម្ពុជា ក្នុងវគ្គសិក្សា បានជម្រុញអោយរូបលោកតស៊ូជំនះ មិនបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួន រហូតទទួលបានជោគជ័យដោយបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និងជាបន្តបន្ទាប់ឈានទៅដល់ការបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងប្រទេស អូស្ត្រាលី ក៏ដូចជាវគ្គបញ្ជាការសេនាធិការ នៅក្នុងប្រទេសសឹង្ហបុរី ព្រមទាំងបានយកចំណេះជំនាញដែលខ្លួនបានរៀន យកមកចូលរួម អភិវឌ្ឍន៍អង្គភាព អភិវឌ្ឍប្រទេសជាតិ និងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ

Recent Posts

Bookmark and Promote!